ព័ត៌មានអន្ដរជាតិ
លោក Zelensky មិនឲ្យប្រមុខ UN ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ព្រោះអន់ចិត្តរឿងនៅ BRICS
លោក Volodymyr Zelensky បានច្រានចោលសំណើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនរបស់លោក Antonio Guterres ក្រោយអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានទៅចូលរួមនៅក្នុងកិច្ចប្រជុំ BRICS នៅឯទីក្រុង Kazan ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤។

ប្រភពពីការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ BBC ថា៖ «លោកប្រធានាធិបតីមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់គាត់ទេ។ បន្ទាប់ពីទៅ Kazan និងបន្ទាប់ពីគាត់បានចាប់ដៃជាមួយអ្នកញុះញង់សង្រ្គាម ហើយបានប្រារព្ធថ្ងៃ “UN Day” នៅលើទឹកដីនៃប្រទេសឈ្លានពាន វាពិតជាចម្លែកក្នុងការទទួលគាត់ឲ្យមកទីនេះ»។
ដំណើរទស្សនកិច្ចរបស់លោក Guterres ទៅកាន់ប្រទេសរុស្ស៊ី បានធ្វើឲ្យអ៊ុយក្រែនមានការសង្រាកចិត្តជាខ្លាំង។
ក្នុងអំឡុងពេលទស្សនកិច្ចនៅរុស្ស៊ី លោក Guterres បានអំពាវនាវឲ្យមាន «សន្តិភាពដ៏ត្រឹមត្រូវ» មួយនៅក្នុងប្រទេសអ៊ុយក្រែន និងបានបញ្ជាក់ឡើងវិញនូវគោលជំហររបស់លោកចំពោះលោក ពូទីន ថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជា «ការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលដំណើរទស្សនកិច្ចរបស់លោក Guterres ទៅកាន់ទីក្រុង Kazan ក្រសួងការបរទេសអ៊ុយក្រែនបានប្រកាសថា៖ «នេះគឺជាជម្រើសខុសដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាគ្រាន់តែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបដិសេធការអញ្ជើញរបស់អ៊ុយក្រែនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពសកលលើកដំបូងនៅក្នុងប្រទេសស្វីស។ ប៉ុន្តែគាត់បានទទួលយកការអញ្ជើញទៅទីក្រុង Kazan ពីឧក្រិដ្ឋជនសង្គ្រាមលោក ពូទីន ទៅវិញ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


