ព័ត៌មានអន្ដរជាតិ
ជាលើកដំបូងក្នុង១៥ឆ្នាំ បក្សកាន់អំណាចជប៉ុន បាត់សំឡេងភាគច្រើនក្នុងសភា
គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ដោយលទ្ធផលនេះបានបង្ហាញពីភាពមិនប្រាកដប្រជាក្នុងការបង្កើតរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោក Shigeru Ishiba ដែលទើបឡើងកាន់តំណែងកាលពីថ្ងៃទី១ខែតុលា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃច័ន្ទនេះ គណបក្សចម្រុះដែលរួមមានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komeito ទទួលបានត្រឹមតែ២១៥អាសនៈប៉ុណ្ណោះនៃសភាជាន់ទាបចំនួន៤៦៥អាសនៈ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ពោលគឺតិចជាង២៣៣អាសនៈដែលត្រូវការសម្រាប់សំឡេងភាគច្រើន។
នៅមុនការបោះឆ្នោត បក្សចម្រុះកាន់អំណាចជប៉ុនមានអាសនៈស្ថិរភាពភាគច្រើនចំនួន២៧៩អាសនៈ ខណៈបក្ស LDP តែឯងមានដល់២៤៧អាសនៈ។
ការបរាជ័យនេះ ត្រូវបានគេសន្មតថាមកពីការមិនសប្បាយចិត្តរបស់អ្នកបោះឆ្នោតជុំវិញរឿងអាស្រូវនៃមូលនិធិបក្សកាន់អំណាច និងអតិផរណានៅក្នុងប្រទេសជប៉ុន។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ ដែលបក្ស LDP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបបែបនេះ។
គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន ដែលជាបក្សប្រឆាំងដ៏ធំនៅជប៉ុន ទទួលបានចំនួន១៤៨អាសនៈ ដែលកើនឡើងពី៩៨អាសនៈមុនការបោះឆ្នោត៕
ដោយ៖ ឈាង
ចុចអាន៖ លោក Ishiba ក្លាយជានាយករដ្ឋមន្ត្រីផ្លូវការរបស់ជប៉ុន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


