ព័ត៌មានអន្ដរជាតិ
UN និងប្រទេសជាង៥០ព្រមានអំពីការវាប្រហារបច្ចេកវិទ្យាលើមន្ទីរពេទ្យក្នុងសកលលោក
អង្គការសុខភាពពិភពលោក (WHO) និងប្រទេសជាង៥០ផ្សេងទៀត បានចេញការព្រមានកាលពីថ្ងៃទី៨ខែវិច្ឆិកានៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការកើនឡើងនៃការវាយប្រហារដោយមេរោគបច្ចេកវិទ្យា«ransomware» ប្រឆាំងនឹងមន្ទីរពេទ្យ ដោយសហរដ្ឋអាមេរិកបានបន្ទោសប្រទេសរុស្ស៊ីចំៗតែម្តង។

Ransomware គឺជាប្រភេទនៃអ៊ីម៉ែលទុច្ចរិក«blackmail» បែបឌីជីថល ដែលពួកអ្នកហែកឃើ «Hacker» ប្រមូលទិន្នន័យរបស់ជនរងគ្រោះ ទាំងលក្ខណៈបុគ្គល ក្រុមហ៊ុន ឬស្ថាប័ន ហើយទាមទារប្រាក់ជា «តម្លៃលោះ» ដើម្បីស្ដារវាឡើងវិញ។
ការវាយប្រហារបែបនេះទៅលើមន្ទីរពេទ្យ «អាចជាបញ្ហានៃជីវិត និងការស្លាប់» នេះបើយោងតាមប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដែលបានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ខែវិច្ឆិកា ដែលកោះហៅប្រជុំដោយសហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិត Ghebreyesus បាននិយាយថា៖«ការស្ទង់មតិបានបង្ហាញថា ការវាយប្រហារលើវិស័យថែទាំសុខភាពបានកើនឡើងទាំងទំហំ និងភាពញឹកញាប់» ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងពួកគេ។
លោកបានបន្ថែមថា៖«ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងមេរោគ ransomware បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ» ដោយលោកបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខពិចារណាវាដូចនោះ។
សេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយប្រទេសជាង៥០រួមទាំងកូរ៉េខាងត្បូង អ៊ុយក្រែន ជប៉ុន អាហ្សង់ទីន បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានផ្តល់ការព្រមានស្រដៀងគ្នានេះ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖«ការវាយប្រហារទាំងនេះបង្កការគំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាពសាធារណៈ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដោយការពន្យារពេលសេវាថែទាំសុខភាពសំខាន់ៗ បណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងអាចគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។
សេចក្តីថ្លែងការណ៍ដែលបានចែករំលែកដោយទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក Anne Neuberger ក៏បានថ្កោលទោសប្រទេសដែលអនុញ្ញាត«ដោយដឹង» ឱ្យជាអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារ ransomware ដំណើរការពីប្រទេសទាំងនោះ។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រី Neuberger បានអំពាវនាវដោយផ្ទាល់ទៅកាន់ទីក្រុងមូស្គូ ដោយនិយាយថា «រដ្ឋមួយចំនួន ជាពិសេសប្រទេសរុស្ស៊ី បន្តអនុញ្ញាតឱ្យតួអង្គ ransomware ប្រតិបត្តិការពីទឹកដីរបស់ពួកគេដោយនិទណ្ឌភាព»។
ខណៈនោះប្រទេសបារាំងនិងកូរ៉េខាងត្បូងក៏បានចង្អុលដាក់កូរ៉េខាងជើងលើបញ្ហានេះ។
រុស្ស៊ីបានការពារខ្លួនដោយអះអាងថាក្រុមប្រឹក្សាសន្តិសុខមិនមែនជាវេទិកាសមរម្យដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
ឯកអគ្គរដ្ឋទូតរុស្ស៊ី Vassili Nebenzia បាននិយាយថា៖«យើងជឿថាកិច្ចប្រជុំថ្ងៃនេះ ស្ទើរតែមិនអាចចាត់ទុកថាជាការប្រើប្រាស់ពេលវេលា និងធនធានរបស់ក្រុមប្រឹក្សាបានដោយសមហេតុផល»។
លោកបានបន្តទៀតថា៖«ប្រសិនបើសហសេវិកលោកខាងលិចរបស់យើងចង់ពិភាក្សាអំពីសន្តិសុខនៃកន្លែងថែទាំសុខភាព» ពួកគេគួរតែយល់ព្រមនៅក្នុងក្រុមប្រឹក្សាសន្តិសុខលើជំហានជាក់លាក់ដើម្បីបញ្ឈប់ការវាយប្រហារដ៏គួរឱ្យរន្ធត់ដោយអ៊ីស្រាអែលលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


