Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ស្នើ​ពន្យារ​ពេល​ផ្ដល់​សក្ខីកម្មនៅ​តុលាការ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើឲ្យ​តុលាការពន្យារពេល​៨០ថ្ងៃ​សម្រាប់​ការផ្តល់សក្ខីកម្មរបស់លោក នៅក្នុងការកាត់ក្តី​​អំពើ​ពុករលួយ ដោយលើកឡើងពីការជាប់គាំងជាមួយនឹងជម្លោះនាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា និង​ប្រទេស​លីបង់។

លោក Benjamin Netanyahu (រូបភាព៖ Flash90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល KAN ក្រុមអ្នកច្បាប់របស់លោក Netanyahu បានដាក់សំណើនៅក្នុងតុលាការក្រុង​យេរូសាឡឹម ដើម្បីពន្យារពេលការផ្តល់សក្ខីកម្ម ដោយអះអាងថាលោក​មិនមានពេលវេលា ដើម្បីរៀបចំ​​ខ្លួន ព្រោះ​ការវិវឌ្ឍនៃសង្រ្គាម។

លោក Netanyahu ប្រឈមមុខនឹងការចោទប្រកាន់ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត។ ទោះ​ជា​យ៉ាង​ណា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ។

លោក Netanyahu ត្រូវ​ឡើង​​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី​២ខែ​ធ្នូ​ខាង​មុខ។

សម័យប្រជុំដំបូងរបស់តុលាការនៃការកាត់ក្តី​អំពើ​ពុករលួយរបស់លោក Netanyahu បានធ្វើឡើងកាល​ពី​ថ្ងៃ​ទី​២៤​ខែឧសភា​ឆ្នាំ​២០២០។

ចាប់តាំងពីរង​ការវាយប្រហារ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាសកាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣ អ៊ីស្រាអែល​បានបន្ត​​វាយ​សង​សឹក​​ដ៏​សាហាវ​នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សជាង ៤៣ ៦០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ជម្លោះនេះ បានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបើកការវាយប្រហារនៅទូទាំងប្រទេស​លីបង់ ក្នុងការកើនឡើង​ភាព​តានតឹង​ពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុម​សកម្ម​​ប្រយុទ្ធ​ហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម