ព័ត៌មានអន្ដរជាតិ
លោក គីម ប្រាប់ឲ្យយោធា ប្រុងខ្លួនធ្វើសង្គ្រាម
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យយោធាក្រុងព្យុងយ៉ាង ពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ដោយគ្មានដែនកំណត់» និងការរៀបចំពេញលេញសម្រាប់សង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤។
KCNA បានរាយការណ៍ថា លោក គីម បានចេញសេចក្តីណែនាំនេះនៅក្នុងសន្និសីទមួយជាមួយមេបញ្ជាការកងវរសេនាតូច និងអ្នកជំនាញនយោបាយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
នៅក្នុងសុន្ទរកថានោះ លោក គីម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេស ដោយនិយាយថា នេះគឺជាគោលនយោបាយដែលមិនអាចផ្លាស់ប្ដូរបានសម្រាប់កូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឲ្យអ្នកចូលរួមទាំងអស់បង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមជាក់ស្តែង។
លោកបានប្តេជ្ញាថានឹងធ្វើការដោយមិនឈប់ឈរ ក្នុងការពង្រឹងអំណាចការពារខ្លួនរបស់កូរ៉េខាងជើង ដោយផ្តោតលើកម្លាំងនុយក្លេអ៊ែរ។
លោក គីម ក៏បាននិយាយផងដែរថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយសំដៅលើសមយុទ្ធយោធារួមគ្នានាពេលថ្មីៗនេះ ដែលប្រទេសទាំងបីបានធ្វើដើម្បីបង្កើនកម្លាំងយោធាជាយុទ្ធសាស្ត្ររបស់ពួកគេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


