ជីវិតកម្សាន្ដ
បវរកញ្ញា ឡាវ អះអាងថា ត្បូងមរកតមានដើមកំណើតពី កម្ពុជា ខណៈថៃឡាំប៉ាថា ផ្ទុយប្រវត្តិសាស្ត្រ
សង្គ្រាមនៅក្នុងការប្រកួតសម្រស់បានផ្ទុះឡើងជាថ្មី ខណៈដែល miss Cosmo ឡាវ ឆ្នាំ២០២៥ បវរកញ្ញា Christina Lasasimma បានធ្វើការផ្សាយផ្ទាល់ដោយអះអាងថា ត្បូងមរកតមានដើមកំណើតចេញពីទឹកដីកម្ពុជា ហើយត្រូវបញ្ជូនទៅឡាវ ក្រោយមកស្រាប់តែស្ថិតនៅប្រទេសទី៣ ដោយពុំដឹងមូលហេតុពិតប្រាកដ។

យោងតាមទំព័រហ្វេសប៊ុក ASEAN Beauty Pageant នាថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអំពីរឿងដ៏ក្តៅគគុកមួយនៅពីក្រោយឆាកនៃការប្រកួត Miss Cosmo 2025 ក្នុងពេលដែលបវរកញ្ញាឡាវ Christina បានផ្សាយផ្ទាល់ការសន្ទនាជាមួយអ្នកគាំទ្រកម្ពុជារបស់នាង ដោយធ្វើការកត់សម្គាល់ទាក់ទងនឹងនិមិត្តសញ្ញាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រសើប ពោលគឺនាងរ៉ាយរាប់ទាក់ទងនឹងត្បូងមរកតដែលជាវត្ថុដ៏មានតម្លៃមហាសាលបំផុត។
តាមរយៈការផ្សាយបន្តផ្ទាល់នោះ Miss Cosmo Laos 2025 បានអះអាងថា «ត្បូងមរកតមានដើមកំណើតនៅកម្ពុជា បន្ទាប់មកបានទៅឡាវ ហើយឥឡូវនេះត្រូវបានគេបញ្ចូនទៅប្រទេសមួយផ្សេងទៀត (ប្រហែលជាប្រទេសថៃ)។ ដោយសារតែឡាវមានវប្បធម៌ស្រដៀងគ្នាខ្លាំងណាស់ទៅនឹងខ្មែរ កាលណោះព្រះនាងខ្មែរ បានអភិសេកជាមួយព្រះមហាក្សត្រឡាវ ដូច្នេះទើបធ្វើឲ្យប្រទេសទាំងពីរនេះមានបេតិកភណ្ឌវប្បធម៌ដូចគ្នាបែបនេះ»។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីអះអាងរបស់នាងបានបង្កឲ្យមានការមិនពេញចិត្តយ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកគាំទ្រ និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសថៃ ដោយពួកគេស្រែកឡាំប៉ាថា នេះផ្ទុយនឹងកំណត់ត្រាប្រវត្តិសាស្ត្រថៃ និងធ្វើឲ្យខូចអត្តសញ្ញាណជាតិ។
ជាងនេះទៀតដែរ បន្ទាប់ពីការរិះគន់ នាយកជាតិ (ND) នៃម្ចាស់កម្មវិធី Miss Cosmo ដែលជាជនជាតិថៃផ្ទាល់ បានចាត់វិធានការដើម្បីកាត់បន្ថយជម្លោះ ដោយថា នាងបាននិយាយដោយផ្ទាល់ជាមួយ ND ឡាវរួចហើយ។ ជាក់ស្ដែង សូម្បីតែអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាឡាវ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់រាជិនីសម្រស់ពួកគេដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តារាថៃ Violette ត្រូវជនជាតិឯងព្រួតរិះគន់ថា ច្រៀងមិនកើត ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


