ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធអាមេរិក ដែលធ្វើឡើងរួមគ្នាជាមួយកូរ៉េខាងត្បូង និងជប៉ុន
កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នានាពេលថ្មីៗ ដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថានឹងចាត់វិធានការភ្លាមៗ ប្រសិនបើចាំបាច់ដើម្បីការពារខ្លួន។
ក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសថា៖ «យើងព្រមានខ្លាំងៗដល់សហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួនដែលមានអរិភាពចំពោះកូរ៉េខាងជើង ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពដែលបណ្ដាលឲ្យមានការបង្កហេតុ និងអស្ថិរភាពដែលអាចជំរុញឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធានៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញឲ្យទៅជាជម្លោះប្រដាប់អាវុធពិតប្រាកដ»។
ក្រសួងការពារជាតិកូរ៉េខាងជើង បានបន្ថែមថា យោធានឹងរក្សាជម្រើសទាំងអស់ដែលមាន ហើយចាត់វិធានការជាបន្ទាន់ ប្រសិនបើចាំបាច់ ដើម្បីគ្រប់គ្រងហានិភ័យជាមុន ខណៈពេលដែលកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
សូមបញ្ជាក់ថា ការថ្កោលទោសរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីប្រទេសទាំងបី កាលពីសប្តាហ៍មុនបានធ្វើសមយុទ្ធរួមគ្នារយៈពេលបីថ្ងៃ ដែលមានឈ្មោះថា «Freedom Edge»។ សមយុទ្ធនេះ មានការចូលរួមពីយន្តហោះចម្បាំង និងយន្តហោះល្បាតសមុទ្រ ព្រមទាំងនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក USS George Washington៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


