ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ត្រៀមជួបជាមួយអាល្លឺម៉ង់ បារាំង និងអង់គ្លេស និយាយពីរឿងនុយក្លេអ៊ែរ
អ៊ីរ៉ង់ នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយមន្ត្រីមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅថ្ងៃសុក្រសប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា៖ «បញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើន រួមទាំងបញ្ហាប៉ាឡេស្ទីន និងលីបង់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរ នឹងត្រូវបានពិភាក្សា»។
អ៊ីរ៉ង់ មិនបានឲ្យដឹងទេថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅទីណានោះឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយថ្កោលទោសអ៊ីរ៉ង់ចំពោះអ្វីដែលខ្លួនហៅថាកង្វះកិច្ចសហប្រតិបត្តិការ។ សមាជិកសហភាពអឺរ៉ុបទាំងបីដែលនឹងជួបជាមួយមន្ត្រីអ៊ីរ៉ង់ស្ថិតក្នុងចំណោមអ្នកដែលបោះឆ្នោតសម្រាប់សេចក្ដីសម្រេចនេះ។
ប្រទេសចំនួន១៩ ក្នុងចំណោមសមាជិក IAEA ចំនួន៣៥ បានបោះឆ្នោតដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលជាកាយវិការដ៏សំខាន់មួយ ខណៈដែលប្រទេសចំនួន១២ បានអនុប្បវាទ។ ចំណែកឯ រុស្ស៊ី ចិន និងបួគីណាហ្វាសូ បានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេច។
សេចក្ដីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទីបីហើយដែលអង្គការសហប្រជាជាតិបានចាត់វិធានការបែបនេះលើអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ២០២០។
វិធានការនេះ បានធ្វើឡើងនៅពេលដែលភាពតានតឹងបានកើនឡើងខ្ពស់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអ្នករិះគន់ខ្លាចអ៊ីរ៉ង់មានគោលបំណងអភិវឌ្ឍសព្វាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


