ព័ត៌មានអន្ដរជាតិ
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍បានអនុម័តការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីរដ្ឋធានីហាណូយ ទៅកាន់ទីក្រុងហូជីមិញ ក្នុងតម្លៃប៉ាន់ស្មានចំនួន ៦៧ពាន់លានដុល្លារ។

ខ្សែរថភ្លើងថ្មីនេះ នឹងលាតសន្ធឹងប្រវែង ១ ៥៤១គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថានឹងធ្វើដំណើរក្នុងល្បឿនរហូតដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយការធ្វើដំណើរពី ៣០ម៉ោងបច្ចុប្បន្នមកត្រឹមតែ ៥ម៉ោងប៉ុណ្ណោះ។
ការសាងសង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ហើយវៀតណាមសង្ឃឹមថា រថភ្លើងដំបូងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០៣៥។
ផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់ខេត្ត-ក្រុងចំនួន២០ ដែលមានស្ថានីយអ្នកដំណើរចំនួន២៣ និងស្ថានីយដឹកជញ្ជូនចំនួន៥។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា វានឹងដឹកជញ្ជូនទាំងមនុស្ស និងទំនិញ ហើយនឹងបម្រើគោលបំណងការពារជាតិផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Danh Huy បាននិយាយថា គម្រោងនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនដែលកំពុងកើនឡើង ហើយការសិក្សាជាច្រើនបានបញ្ជាក់ពីតម្រូវការសម្រាប់ជម្រើសល្បឿនលឿនជាងមុននៅលើច្រករបៀងខាងជើងទៅខាងត្បូងប្រទេស។
លោកបានបន្តថា៖ «គម្រោងនេះគឺជាចំណុចសំខាន់សម្រាប់ការរៀបចំរចនាសម្ព័ន្ធភាគហ៊ុនដឹកជញ្ជូនឡើងវិញ និងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ការលោតផ្លោះរបស់វៀតណាមទៅក្នុងយុគសម័យថ្មីនៃកំណើន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា វៀតណាមនឹងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិក្នុងស្រុកសម្រាប់គម្រោងនេះ ប៉ុន្តែអាចពិចារណាលើប្រាក់កម្ចីពីបរទេស បើពួកគេមានតម្លៃសមរម្យ និងមិនមានការរឹតបន្តឹង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


