ព័ត៌មានអន្ដរជាតិ
ហាម៉ាស បញ្ចេញវីដេអូចំណាប់ខ្មាំងសញ្ជាតិអាមេរិកកាត់អ៊ីស្រាអែលម្នាក់នៅហ្គាហ្សា
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស បានបញ្ចេញវីដេអូមួយ បង្ហាញពីចំណាប់ខ្មាំងជាបុរសជនជាតិអាមេរិកកាត់អ៊ីស្រាអែលម្នាក់ កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះលោកបានអង្វរឲ្យប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ធានាឲ្យមានការដោះលែងគាត់។

លោកស្រី Yael Alexander ដែលជាម្តាយរបស់ចំណាប់ខ្មាំងលោក Edan Alexander បាននិយាយថា គាត់មានការរង្គោះរង្គើចិត្តជាខ្លាំង ពេលឃើញវីដេអូរយៈពេល ៣នាទីកន្លះនេះ ដែលបង្ហាញពីការចាប់ឃុំឃាំងកូនប្រុសគាត់ដែលមើលទៅស្លេកស្លាំង អង្គុយក្នុងទីងងឹតទល់នឹងជញ្ជាំង។
ក្នុងវីដេអូ បុរសចំណាប់ខ្មាំងវ័យ២០ឆ្នាំ បានកំណត់អត្តសញ្ញាណខ្លួនឯង និងបាននិយាយទៅកាន់គ្រួសាររបស់គាត់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងលោក ត្រាំ។
ម្ដាយរបស់ Alexander បានប្រាប់បន្តថា វីដេអូនេះ «ផ្តល់ឲ្យយើងនូវក្តីសង្ឃឹម ប៉ុន្តែវាក៏បង្ហាញពីភាពលំបាកសម្រាប់ Edan និងចំណាប់ខ្មាំងដទៃទៀត ថាតើពួកគេកំពុងស្រែកយំ និងអធិស្ឋានឲ្យយើងជួយសង្គ្រោះពួកគេប៉ុណ្ណា»។
គាត់បានអំពាវនាវដល់មេដឹកនាំអ៊ីស្រាអែលឲ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំង។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វីដេអូនេះគឺជាសង្គ្រាមចិត្តសាស្ត្រដ៏ឃោរឃៅ ហើយថា លោកបានប្រាប់ក្រុមគ្រួសាររបស់លោក Alexander នៅក្នុងការហៅទូរស័ព្ទថា អ៊ីស្រាអែលកំពុងធ្វើការដោយមិននឿយហត់ ដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះវិញ។
លោក Alexander មានតួនាទីជាទាហានម្នាក់នៅពេលដែលត្រូវក្រុមហាម៉ាសចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា អំឡុងការវាយប្រហារបស់ក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ លើទឹកដីភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
សូមបញ្ជាក់ថា ប្រហែលពាក់កណ្តាលនៃចំណាប់ខ្មាំងបរទេស និងអ៊ីស្រាអែលចំនួន ១០១នាក់ដែលនៅតែជាប់ឃុំឃាំងនៅហ្គាហ្សា ត្រូវបានគេជឿជាក់ថានៅមានជីវិតនៅឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


