ព័ត៌មានអន្ដរជាតិ
ហាម៉ាស គំរាមសម្លាប់ចំណាប់ខ្មាំង បើអ៊ីស្រាអែល ហ៊ានបើកប្រតិបត្តិការជួយសង្គ្រោះ
ក្រុមហាម៉ាស បាននិយាយថា ខ្លួនទទួលដំណឹងថា អ៊ីស្រាអែលមានបំណងធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ដែលស្រដៀងនឹងប្រតិបត្តិការធ្វើឡើងនៅក្នុងជុំរុំ Nuseirat នៃតំបន់ហ្គាហ្សា កាលពីខែមិថុនា។ ក្រុមសកម្មប្រយុទ្ធនេះ បានគំរាមថានឹងសម្លាប់ឈ្លើយសឹក បើប្រតិបត្តិការបែបនេះកើតឡើងម្ដងទៀត។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤របស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហាម៉ាស បានប្រាប់ប្រតិបត្តិកររបស់ខ្លួនមិនចាំបាច់គិតពីផលប៉ះពាល់ណាមួយឡើយ ហើយត្រូវធ្វើតាមការណែនាំ ដោយបន្ថែមថា អ៊ីស្រាអែលជាអ្នកក្ដោបក្ដាប់ជោគវាសនានៃឈ្លើយសឹក។ យ៉ាងណាមិញ ហាម៉ាស មិនបានបញ្ជាក់ថាប្រតិបត្តិការអ៊ីស្រាអែលនឹងកើតឡើងនៅពេលណានោះទេ។
ការប្រកាសនេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃពុធថា សម្ពាធលើក្រុមហាម៉ាសកំពុងកើនឡើង ហើយនៅពេលនេះ «យើងនឹងពិតជាអាចឈានទៅរកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង»។
គួររំឭកថា ក្រុមហាម៉ាស កាលពីថ្ងៃទី៩ឬទី១០ខែតុលាឆ្នាំ២០២៣ ធ្លាប់បានប្រកាសដោះលែងចំណាប់ខ្មាំងជាជនស៊ីវិលទាំងអស់ ជាថ្នូរនឹងការដែលកងកម្លាំងអ៊ីស្រាអែលមិនវាយចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែត្រូវភាគីអ៊ីស្រាអែលបដិសេធ និងចាប់ផ្តើមយុទ្ធនាការវាយសងសឹករបស់ខ្លួន ដែលបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនជាង៤៤ ៥០០នាក់ត្រូវបានសម្លាប់ ជាង១១ ០០០នាក់កំពុងបាត់ខ្លួន និង ១០៥ ០០០នាក់រងរបួស។
អំឡុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៤ ចំណាប់ខ្មាំងចំនួន ៤នាក់ ត្រូវបានជួយសង្គ្រោះ។ មន្ត្រីប៉ាឡេស្ទីន បានឲ្យដឹងថា ប្រតិបត្តិការនេះ បានសម្លាប់មនុស្សជាង ២០០នាក់ ដែលជាការលុកលុយដ៏សាហាវបំផុតនៅក្នុងសង្គ្រាមគិតចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


