ព័ត៌មានអន្ដរជាតិ
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
ជាតួលេខមិននឹកស្មានដល់មួយ ដែលវិទ្យាស្ថានភូគព្ភសាស្ត្រវៀតណាម បានចេញរបាយការណ៍នៅថ្ងៃអង្គារទី១០ខែធ្នូថា ក្នុងរយៈពេល១១ខែនៃឆ្នាំនេះ ប្រទេសវៀតណាម បានកើតមានរញ្ជួយដីចំនួន៤៥៨លើក ប៉ុន្តែភាគច្រើនគឺមានកម្រិតស្រាល ពោលគឺចន្លោះពី២.៥ទៅ៥.០រ៉ិចទ័រ ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Vietnam Net។

យោងតាមវិទ្យាស្ថានខាងលើ ចាប់ពីដើមឆ្នាំ២០២៤មក មានការរញ្ជួយដីរាប់រយលើក ខណៈខែវិច្ឆិកាកើតឡើងញឹកញាប់ជាងគេ។ ក្នុងនោះដែរ ស្រុក Kon Plong នៃខេត្ត Kon Tum ជាកន្លែងរញ្ជួយដីវាយប្រហារញឹកញាប់បំផុត ពោលគឺគ្រាន់តែស្រុកនោះម្នាក់ឯង មានរញ្ជួយដីដល់ទៅ៤៣០លើកទៅហើយ។
ត្បិតតែរញ្ជួយដីនៅវៀតណាមភាគច្រើនមានកម្រិតស្រាលក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញបានបង្ហាញក្តីបារម្ភផងដែរចំពោះគ្រោះធម្មជាតិនាពេលអនាគត ហើយបានអំពាវនាវឲ្យប្រជាជនពលរដ្ឋទាំងអស់ត្រូវប្រយ័ត្ននិងប្រុងខ្លួនជានិច្ច។
ចាប់ពីឆ្នាំ១៩០៣ដល់ឆ្នាំ២០២០ មានការរញ្ជួយដីត្រឹមជាង៣០លើកប៉ុណ្ណោះ ត្រូវបានកត់ត្រានៅក្នុងខេត្ត Kon Tum ជាមួយកម្លាំងខ្លាំងបំផុត ៣.៩រ៉ិចទ័រ ប៉ុន្តែចាប់តាំងពីខែមេសាឆ្នាំ២០២១មក ការរញ្ជួយដីរាប់រយលើក បានកើតឡើងនៅក្នុងខេត្តនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តវៀតណាម ជាប់ព្រំដែនកម្ពុជា រញ្ជួយដីផ្ទួនៗ ៧ លើកទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


