Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់​ថា រុស្ស៊ី​ប្រហារ​ជីវិត​អ្នក​ទោស​សង្គ្រាម​របស់​ខ្លួន​ចំនួន ១០៩​នាក់

បានផុស

នៅ

លោក Dmytro Lubinets ប្រធាន​សភាអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស បាន​ប្រកាស​ថា ប្រទេស​រុស្ស៊ី​បាន​ប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១០៩ នៅឆ្នាំ២០២៤។

លោក Dmytro Lubinets (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន​អ៊ុយក្រែន Pravda កាល​ពី​ថ្ងៃ​ទី​១០​ខែ​​ធ្នូ​ឆ្នាំ​២០២៤ លោក Lubinets បាន​និយាយ​ថា៖ «យើង​អាច​ចងក្រង​ឯកសារ​ជាផ្លូវការអំពីការរំលោភសិទ្ធិអ្នកទោសសង្គ្រាមអ៊ុយក្រែន​បាន​កាន់តែ​ច្រើន​ឡើង រួមទាំងការប្រហារជីវិត…។ នៅឆ្នាំ​២០២៤ យើងអាចបញ្ជាក់ជាផ្លូវការថា ជនជាតិរុស្ស៊ីបានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១០៩​​នាក់»។

បន្ថែម​ពី​នេះ លោក Lubinets បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុង​ពេល​សង្គ្រាមទ្រង់ទ្រាយធំ​កាល​ពី​ឆ្នាំ​​មុន អ្នក​ទោស​អ៊ុយក្រែន​ចំនួន ១៧៧​នាក់ ត្រូវ​បាន​រុស្ស៊ី​សម្លាប់។

នៅថ្ងៃទី២៤​ខែវិច្ឆិកា កងកម្លាំងរុស្ស៊ី បានប្រហារជីវិត​ទាហាន ​៥នាក់ដែលត្រូវបានចាប់ខ្លួន​នៅជិតភូមិ Novodarivka ក្នុងស្រុក Polohy នៃតំបន់ Zaporizhzhia។

​នៅ​ចន្លោះ​ខែតុលាដល់ខែវិច្ឆិកា ការិយាល័យរដ្ឋអាជ្ញា​អ៊ុយក្រែន បានបើកសំណុំរឿងចំនួន ១៣​ករណី ទាក់ទងនឹងការប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៥៤នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម