Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់​ថា ខ្លួន​នឹង​មិន​ទន់​ជ្រាយចំពោះ​​សកម្មភាព​ឯករាជ្យ​របស់​តៃវ៉ាន់​ឡើយ

បានផុស

នៅ

បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​ នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០២៤​នេះ​ ក្រសួងការពារជាតិចិន បាន​ចេញ​មក​ប្រកាស​​ពាក់ព័ន្ធ​នឹង​សកម្មភាពយោធាជាច្រើនថ្ងៃជុំវិញកោះតៃវ៉ាន់​ថា ការសម្រេចចិត្ត​​គឺ​ស្ថិត​នៅ​លើ​​​ចិន​ដែល​ថា តើត្រូវធ្វើសមយុទ្ធ ឬ​ក៏​អត់ ហើយយោធា​​​ក្រុង​ប៉េកាំង​នឹង​បន្ត​មាន​វត្តមាន​នៅ​​​​ទីនោះ​ដដែល ដើម្បី​ប្រឆាំង​នឹង​​កង​កម្លាំង​ផ្ដាច់​ខ្លួន​និយម​​តៃវ៉ាន់។

ក្រសួងការពារជាតិ​តៃវ៉ាន់ កាលពីថ្ងៃចន្ទបានបន្ត​ប្រកាសអាសន្ន និង​បើក​​ដំណើរការ​មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយ បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍ពីការកើនឡើងដ៏ធំនៃសកម្មភាពយោធារបស់ចិន ទាំងជុំវិញកោះ​តៃវ៉ាន់ និង​នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង។

ប៉ុន្មាន​ថ្ងៃ​មក​នេះ យោធា​ចិន ​មិន​បាន​ប្រកាស​អំពី​សមយុទ្ធ​ណា​មួយ​​​នោះ​ទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងសំណួរស្តីពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ទៅកាន់កោះហាវ៉ៃ និងទឹកដីអាមេរិកនៃកោះ Guam ហើយថាតើប្រទេសចិនបានធ្វើសមយុទ្ធឬ​ក៏​​អត់នោះ ក្រសួងការពារជាតិរបស់ប្រទេសចិនមិនបានផ្តល់ការបញ្ជាក់ ឬបដិសេធឡើយ តែ​បាន​ប្រាប់​បែប​បង្ហើរៗ​ថា «យុទ្ធសាស្ត្រ​ និង​ចរន្ត​តែងតែ​ផ្លាស់ប្ដូរ» ហើយ​សង្គ្រាម​​មិនមាន​លក្ខខណ្ឌ​​ទៀងទាត់​ទេ។

ក្រសួង​ចិន បាននិយាយថា៖ “ថាតើត្រូវធ្វើសមយុទ្ធ​ឬ​ក៏​អត់ និងពេលណាត្រូវរៀបចំ វាជា​រឿង​របស់​យើងក្នុងការសម្រេចចិត្តដោយខ្លួនឯង តាមតម្រូវការរបស់យើងផ្ទាល់ និងស្ថានភាពនៃ​បញ្ហា»។

ក្រសួង បាន​បន្ត​ទៀត​ថា៖ «ទោះជាធ្វើសមយុទ្ធ ឬមិនធ្វើសមយុទ្ធក៏ដោយ កងទ័ពរំដោះប្រជាជននឹងមិនអវត្តមាន ហើយនឹងមិនទន់ជ្រាយក្នុងការតស៊ូប្រឆាំងនឹងឯករាជ្យ និងការបង្រួបបង្រួមជាតិឡើងវិញ (របស់​តៃវ៉ាន់ទេ)»។

ក្រសួងបានបន្ថែមថា ការពឹងផ្អែកលើ «កងកម្លាំងបរទេសដើម្បីស្វែងរកឯករាជ្យ» ដែលជាពាក្យដែលចិន​តែង​ប្រើព្រមានសហរដ្ឋអាមេរិកមិនឲ្យ​គាំទ្រតៃវ៉ាន់ នឹងត្រូវ​រង​​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនឹងត្រូវ​បរាជ័យ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាស​ថា ខ្លួនបានរំសាយមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្ន​​ ដោយ​បញ្ជាក់​ថា​​ ​យោធា​ចិន​បាន​បញ្ឈប់សកម្មភាព​​នៅ​ជុំវិញ​ដែន​កោះ​របស់​ខ្លួន។

នៅព្រឹកថ្ងៃសុក្រ​នេះ ក្រសួងការ​ពារ​ជាតិ​តៃវ៉ាន់ បាននិយាយថា មាន​ការ​ប្រទះឃើញយន្តហោះយោធាចិនចំនួន ១២​គ្រឿងប៉ុណ្ណោះដែលកំពុងប្រតិបត្តិការនៅក្បែរនោះក្នុងរយៈពេល ២៤​​ម៉ោងកន្លងមក ពោលគឺធ្លាក់ចុះពីចំនួន៣៤​គ្រឿង ដែលត្រូវបានរាយការណ៍កាលពីថ្ងៃមុន។

ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់ ក៏បាន​ប្រាប់​​ដែរ​ថា នាវាឆ្មាំសមុទ្រចិនចំនួន ៩​គ្រឿងដែលនៅឆ្ងាយពីឆ្នេរសមុទ្រភាគអាគ្នេយ៍ និងនិរតីរបស់កោះ​តៃវ៉ាន់ បានធ្វើដំណើរឆ្ពោះទៅភាគខាងជើង​វិញ​ហើយ បន្ទាប់ពីបានធ្វើសកម្មភាពរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៩ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម