ព័ត៌មានអន្ដរជាតិ
បងធំណាតូ ៦ប្រទេស ចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន
ប្រទេសបារាំង អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងចក្រភពអង់គ្លេស ដែលសុទ្ធសឹងជាបងធំនៅក្នុងអង្គការណាតូ បានចេញសេចក្តីថ្លែងការណ៍រួម គាំទ្រផែនការរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិកនៃសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក មួយនេះ។

មិនត្រឹមប៉ុណ្ណឹង ប្រទេសទាំងអស់ ក៏គាំទ្រលក្ខខណ្ឌសន្តិភាពដែលប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ស្នើទៅមេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដែលបញ្ចេញក្រោយជំនួបជាមួយមេដឹកនាំអ៊ុយក្រែន ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែធ្នូឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង៦ និយាយថា «គោលដៅនៃសន្តិភាពធំធេង យុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន និងសន្តិសុខយូរអង្វែងសម្រាប់អឺរ៉ុប គឺគ្មានអ្វីអាចបំបែកបានទេ អ៊ុយក្រែនត្រូវតែឈ្នះ។ ប្រទេសទាំងអស់ សូមសន្យាគាំទ្រការបញ្ចប់ជម្លោះដោយអនុលោមតាមការគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ យើងសូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងចំពោះរូបមន្តសន្តិភាពរបស់លោក ហ្សេលេនស្គី ដែលជាផ្លូវអាចទុកចិត្តបាន ឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង»។
យ៉ាងណាក្តី ច្បាស់ណាស់រឿងនេះនឹងធ្វើឲ្យរុស្ស៊ី ក្តៅស្លឹកត្រចៀកជាក់ជាមិនខានឡើយ ព្រោះថា សមាជិកភាពរបស់អ៊ុយក្រែន ក្នុងអង្គការណាតូ គឺជាអ្វីដែលត្រូវបានទីក្រុងមូស្គូ ប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន។
ម្យ៉ាងវិញទៀត រុស្ស៊ីធ្លាប់ប្រកាសហើយថា បើអ៊ុយក្រែន ពិតជាចង់ចរចាសន្តិភាពមែន ទី១ ទីក្រុងកៀវ ត្រូវបោះចោលគំនិតចូលជាសមាជិកអង្គការណាតូសិន ហើយទី២ អ៊ុយក្រែន ត្រូវដកទ័ពចេញពីទឹកដីដែលរុស្ស៊ីកាន់កាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


