ព័ត៌មានអន្ដរជាតិ
ក្រុម Hacker កូរ៉េខាងជើង លួចលុយគ្រីបតូ ១,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
របាយការណ៍ពីក្រុមហ៊ុន Chainalysis បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៩ធ្នូថា ពួក Hacker ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានលួចលុយជាង ១,៣ពាន់លានដុល្លារពីបណ្ដាញគ្រីបតូនៅឆ្នាំ២០២៤ ដែលជាចំនួនដ៏ធំបំផុតមិនធ្លាប់មាននៃសកម្មភាពលួចបែបនេះ។

Chainalysis បានចេញផ្សាយការវិភាគរបស់ខ្លួនលើសកម្មភាពរបស់ពួក Hacker ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ដោយនិយាយថា ពួកគេបានលួចលុយគ្រីបតូ ១,៣៤ពាន់លានដុល្លារក្នុងសកម្មភាពចំនួន៤៧លើក ដែលបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈកាលពីឆ្នាំមុន ក្រុមនេះលួចប្រហែល ៦៦០លានដុល្លារនៅក្នុងសកម្មភាពចំនួន២០លើកប៉ុណ្ណោះ។
របាយការណ៍ Chainalysis បានរៀបរាប់ថា ពួក Hacker ជារឿយៗប្រើប្រាស់មេរោគកម្រិតខ្ពស់ វិស្វកម្មសង្គម និងការលួចលុយគ្រីបតូ ដើម្បីជួយឧបត្ថម្ភកូរ៉េខាងជើង និងគេចវេះពីទណ្ឌកម្មអន្តរជាតិ។
របាយការណ៍ដដែល បានបន្ថែមថា៖ «មន្ត្រីអាមេរិក និងអន្តរជាតិ បានវាយតម្លៃថា ទីក្រុងព្យុងយ៉ាងប្រើប្រាស់គ្រីបតូដែលខ្លួនលួច ដើម្បីផ្តល់ហិរញ្ញប្បទានដល់អាវុធប្រល័យលោក និងកម្មវិធីមីស៊ីលប៉ាលិស្ទិក ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខអន្តរជាតិ»។
គួរបញ្ជាក់ថា សកម្មភាពរបស់ពួក Hacker របស់កូរ៉េខាងជើង នៅតែកើនឡើងដដែល ត្បិតមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយកូរ៉េខាងត្បូង និងអាមេរិក ក្នុងការទប់ស្កាត់សកម្មភាពអនឡាញរបស់ពួកគេដើម្បីជួយដល់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


