Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ មនុស្ស១៧៤នាក់ត្រូវបានជួយសង្គ្រោះចេញ​ពីកន្រ្តកខ្សែរ៉តដោយសារមានស្នាមប្រេះ

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន ​AP នៅថ្ងៃទី២៣ខែធ្នូ​បាន​រាយការណ៍​​ថា អ្នកជិះស្គី១៧០នាក់បានត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាប់គាំងក្នុងកន្រ្តកខ្សែរ៉តដោយសារមានស្នាមប្រេះនៅក្នុងកន្លែងជិះស្គី​ដ៏​ពេញ​និយម​​ក្នុង​ រដ្ឋ Colorado សហរដ្ឋអាមេរិក។

(រូបភាព៖ KSL TV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរមណីយដ្ឋាន​ជិះស្គី​​លើ​​ទឹកកក​​ លោក Jen Miller បាននិយាយថា កន្រ្តកខ្សែរ៉ត (Gondola) នៅ តំបន់​កម្សាន្ត Winter Park Resort ចម្ងាយប្រហែល​១១៣គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Denver បាន​ឈប់ដោយស្វ័យប្រវត្តិ បន្ទាប់ពីមានស្នាមប្រេះនៅក្នុងបំណែករចនាសម្ព័ន្ធនៃកន្រ្តកនេះ។ មនុស្សដែលជាប់គាំងនៅក្នុងនោះត្រូវ​បាន​រំកិល​ចុះ​ក្រោម​ដោយ​ខ្សែ​ពួរ​​ ដោយ​​ប្រើ​​រយៈ​ពេល​ប្រហែល​៥​​ម៉ោង។

ក្នុង​ហេតុការណ៍​នោះ គ្មានអ្នករងរបួសណាម្នាក់​ត្រូវបានរាយការណ៍ក្នុងអំឡុងពេលការជួយសង្គ្រោះ​ទេ​​។

មកដល់ពេលនេះ និយតកររដ្ឋ និងក្រុមហ៊ុនផលិតកន្រ្តកខ្សែរ៉តនេះបានធ្វើការជាមួយមន្ត្រីរមណីយដ្ឋានដើម្បីស៊ើបអង្កេត​ពី​មូលហេតុដែលបណ្តាលឱ្យមានស្នាមប្រេះនេះ ខណៈរមណីយដ្ឋាន​នេះ​នៅ​មាន​កន្រ្តកខ្សែរ៉តចំនួន​២១​ផ្សេងទៀត​ដែល​បន្ត​បើកដំណើរការធម្មតា​។

ហេតុការណ៍បែបនេះកម្រកើតមានណាស់ បើទោះបីជាមានមនុស្សជាច្រើនបានរងគ្រោះថ្នាក់ក្នុងអំឡុងរដូវរងារឬនៅកន្លែងជិះស្គីក៏ដោយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម