ព័ត៌មានអន្ដរជាតិ
ស្លាប់១០នាក់ របួស៣០នាក់ ក្រោយមានការវាយប្រហារមួយនៅរដ្ឋធានីស៊ូដង់
យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យទី៥ខែមករាឆ្នាំ២០២៥ នៅក្នុងការវាយប្រហារតាមអាកាសមួយដែលបានកំណត់គោលដៅលើតំបន់ភាគខាងត្បូងនៃរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់។

ក្រុមអ្នកស្ម័គ្រចិត្តនៃបន្ទប់សង្គ្រោះបន្ទាន់ South Khartoum បាននិយាយថា៖ «មនុស្ស ១០នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានករណីរលាកកម្រិត១ ចំនួន៥ករណី បន្ទាប់ពីការវាយប្រហារតាមអាកាសដែលបានកំណត់គោលដៅទៅលើតំបន់ Al-Sahrij ក្នុងសង្កាត់ Mayo ភាគខាងត្បូងនៃទីក្រុង Khartoum»។
ក្រុមនេះបានកត់សម្គាល់ថា តំបន់ Al-Sahrij ត្រូវបានទម្លាក់គ្រាប់បែកចំនួន៣ដងក្នុងរយៈពេលមួយខែចុងក្រោយ ដោយចង្អុលបង្ហាញថា តំបន់នេះជាធម្មតាសម្បូរទៅដោយជនស៊ីវិល ព្រោះតែវាមានផ្សារ និងហាងលក់អាហារជាច្រើន។
សារព័ត៌មានស៊ូដង់ Al-Rakoba បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ្នករងរបួសភាគច្រើនក្នុងការវាយប្រហារតាមអាកាស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bashair ដែលមានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីតាំងកើតហេតុ។
បច្ចុប្បន្ន ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
សូមបញ្ជាក់ថា ប្រទេសស៊ូដង់ ត្រូវបានជាប់គាំងដោយសារវិបត្តិជម្លោះស៊ីវិលដ៏សាហាវ ចាប់តាំងពីពាក់កណ្តាលខែមេសាឆ្នាំ២០២៣ ដែលបានឆក់យកជីវិតយ៉ាងហោចណាស់ ២៩ ៦៨៣នាក់ និងមនុស្សជាង ១៤លាននាក់បានផ្លាស់ទីលំនៅ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


