ព័ត៌មានអន្ដរជាតិ
ទីក្រុង Los Angeles ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃយ៉ាងសាហាវ កំពុងរាលដាលខ្លាំង
ទីក្រុង Los Angeles បានប្រកាសអាសន្ន និងចេញបញ្ជាជម្លៀសពលរដ្ឋជាង ៣០ ០០០នាក់ ស្របពេលភ្លើងឆេះព្រៃយ៉ាងកាចសាហាវ បានដុតកម្លោចផ្ទៃដីជាង ៤៨៥ហិកតាត្រឹមប៉ុន្មានម៉ោង ហើយកំពុងរាលដាលក្នុងល្បឿនយ៉ាងលឿន គំរាមកំហែងដល់សំណង់អគារប្រមាណ ១៣ ០០០អគារ។

តាមការចុះផ្សាយរបស់ BBC, អគ្គិភ័យបានផ្តើមឡើងក្នុងតំបន់ Pacific Palisades នៅម៉ោង១០:៣០នាទីយប់ ថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥ ហើយក៏រាលដាលក្នុងល្បឿនយ៉ាងលឿន ដោយសារតែព្រៃស្ងួតនិងមានខ្យល់បក់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
មនុស្សរាប់លាននាក់ក្នុងរដ្ឋ California កំពុងស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលមានន័យថា នេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។

កងពន្លត់អគ្គិភ័យរាប់រយនាក់ ដោយមានជំនួយពីយន្តហោះ ត្រូវបានបញ្ជូនទៅដើម្បីបើកប្រតិបត្តិការពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងកាចសាហាវ ខណៈអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Los Angeles បានបង្ហាញក្តីបារម្ភនិងព្រមានថា នេះគឺជាស្ថានភាពដ៏អាក្រក់បំផុត។
ក្នុងរូបភាពបង្ហោះលើបណ្តាញសង្គម គេឃើញថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាបណ្តើរៗ ហើយមានមនុស្សជាច្រើនបាននាំគ្នារត់ចោលផ្ទះនិងរថយន្ត ទៅរកកន្លែងសុវត្ថិភាព។

មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករបួសឬបាត់ខ្លួនទេ ប៉ុន្តែអាជ្ញាធរព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ក្នុងរយៈ២៤ម៉ោងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុបង្កជាភ្លើងឆេះព្រៃនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេត ហើយនឹងផ្តល់ព័ត៌មានជូនជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អគ្គិភ័យឆេះព្រៃនៅអាមេរិកគំរាមកំហែងដល់អគារ៣៥០០០ខ្នងនិងមនុស្សរាប់រយនាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


