ព័ត៌មានអន្ដរជាតិ
បេសកជនរបស់លោក ត្រាំ ផ្អាកដំណើរទស្សនកិច្ចទៅអ៊ុយក្រែន
គម្រោងដំណើរទស្សនកិច្ចនាពេលខាងមុខទៅកាន់ទីក្រុងកៀវរបស់បេសកជនពិសេសរបស់ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានលុបចោល ប៉ុន្តែនឹងត្រូវកំណត់ពេលឡើងវិញជាថ្មី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥។

លោក Sybiha បានប្រាប់ថា កិច្ចប្រជុំដែលបានគ្រោងទុករវាងឧត្តមសេនីយផ្កាយបីចូលនិវត្តន៍ និងធ្លាប់ជាទីប្រឹក្សាកំពូលរបស់លោក ត្រាំ លើបញ្ហាការពារជាតិ លោក Keith Kellogg និងមន្ត្រីអ៊ុយក្រែន គឺ «មានសារៈសំខាន់ខ្លាំងណាស់»។
លោកបានបន្តថា៖ «ខ្ញុំមានទំនុកចិត្តថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅក្នុងពេលវេលាគ្រោងទុកណាមួយ។ យើងកំពុងទាក់ទង ដើម្បីកំណត់ពេលវេលាច្បាស់លាស់សម្រាប់អង្គភាពរបស់ខ្លួន និងដើម្បីធានាថា កិច្ចប្រជុំមានអត្ថន័យតាមដែលអាចធ្វើទៅបាន»។
លោក ត្រាំ នឹងត្រូវឡើងកាន់តំណែងជាផ្លូវការនាថ្ងៃទី២០ខែមករាខាងមុខ ហើយក៏ជាការបង្ហាញពីភាពមិនច្បាស់លាស់របស់អាមេរិកចំពោះវិធានការនៅអាណត្តិថ្មីទៅលើអ៊ុយក្រែន និងថាតើលោក ត្រាំ អាចដោះស្រាយភ្លើងសង្គ្រាមរយៈពេលជិត៣ឆ្នាំរវាងក្រុងកៀវ និងក្រុងមូស្គូដោយរបៀបណា។
អ៊ុយក្រែនពឹងផ្អែកខ្លាំងលើលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក លើការគាំទ្រផ្នែកយោធា ដើម្បីបន្តការប្រយុទ្ធជាមួយរុស្ស៊ី។ ប៉ុន្តែលោក ត្រាំ បានរិះគន់រដ្ឋបាលលោក ចូ បៃដិន ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើអ៊ុយក្រែន។ យ៉ាងណា លោកក៏បាននិយាយផងដែរថា លោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ម៉ោងក្រោយទទួលបានអំណាច បើទោះបីជាលោកមិនបានលម្អិតអំពីវិធីសាស្ត្ររបស់លោកក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


