ព័ត៌មានអន្ដរជាតិ
អាហ្រ្វិកខាងត្បូង ស្នើឲ្យឥណ្ឌា យកវ៉ាក់សាំងកូវីដ ១លានដូសទៅវិញ
កាសែត The Economic Times បានរាយការណ៍នៅថ្ងៃអង្គារទី១៦ខែកុម្ភៈនេះថា ប្រទេសអាហ្វ្រិកខាងត្បូងបានស្នើដល់វិទ្យាស្ថាន Serum របស់ឥណ្ឌា ឲ្យយកទៅវិញនូវវ៉ាក់សាំងកូវីដចំនួន១លានដូសដែលក្រុមហ៊ុននេះបានបញ្ជូនមកកាលពីដើមខែកុម្ភៈ។

រឿងនេះបានកើតឡើង មួយសប្តាហ៍បន្ទាប់ពីប្រទេសនេះនិយាយថា ខ្លួននឹងពន្យារការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន។
វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលកំពុងផលិតថ្នាំបង្ការរបស់ក្រុមហ៊ុន AstraZeneca បានក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់មួយ។ វ៉ាក់សាំងកូវីដចំនួន១លានដូស បានទៅដល់ប្រទេសអាហ្វ្រិកខាងត្បូងរួចទៅហើយកាលពីសប្តាហ៍មុន ហើយ៥០០,០០០ដូសទៀតនឹងត្រូវទៅដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយថា រដ្ឋាភិបាលអាចនឹងលក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្រោយពេលប្រទេសនេះផ្អាកការដាក់ឲ្យប្រើប្រាស់បន្ទាប់ពីការធ្វើតេស្តតូចមួយបង្ហាញថា វាផ្តល់នូវការការពារតិចតួចបំផុតប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួន501Y.V2 នៅក្នុងប្រទេសនេះ។

ប្រទេសអាហ្រ្វិកមួយនេះមិនទាន់ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានសម្រេចចិត្តចាប់ផ្តើមចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាលជាមួយវ៉ាក់សាំង Johnson & Johnson ក្នុងទម្រង់នៃការសិក្សាអនុវត្តជាមួយក្រុមអ្នកស្រាវជ្រាវ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Asian One
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


