ព័ត៌មានអន្ដរជាតិ
កម្លាំងប្រដាប់អាវុធថៃសម្លាប់អ្នករត់ពន្ធគ្រឿងញៀន៤នាក់ និងរឹបអូសថ្នាំញៀនជាង១តោននៅជិតព្រំដែនមីយ៉ាន់ម៉ា
ការបាញ់ប្រហារវាងទាហាន និងអ្នករត់ពន្ធគ្រឿងញៀនកាលពីយប់ថ្ងៃចន្ទ បានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅក្នុងខេត្ត Chiang Rai ជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nations។

ឧត្តមសេនីយ៍ Kidakorn Chantra មេបញ្ជាការកងកម្លាំង Pha Muang បានឱ្យដឹងថា កងកម្លាំងលោកបានចុះពិនិត្យទីតាំងនៃការបាញ់ប្រហារគ្នានៅជិតភូមិ Pang Mahan ស្រុក Mae Fa Luang ចម្ងាយប្រហែល៦០០ម៉ែត្រពីព្រំដែនមីយ៉ាន់ម៉ា។ តំបន់នេះគឺជាផ្នែកមួយនៃតំបន់ត្រីកោណមាសដ៏ល្បី ដែលក្រុមប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែនបានរីកដុះដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពវឹកវរក្រោយរដ្ឋប្រហារឆ្នាំ ២០២១។
លោក Kidakorn បាននិយាយថា ទាហានដែលកំពុងល្បាតបានបង្ក្រាបគ្រឿងញៀនជាប្រចាំ បានប្រទះឃើញជនសង្ស័យមួយក្រុមកាន់បាវ ហើយព្យាយាមចូលទៅជិតពួកគេ ដើម្បីត្រួតពិនិត្យ។ ប៉ុន្តែជនសង្ស័យបានបើកការបាញ់ប្រហារលើការល្បាត បង្កឱ្យមានការបាញ់ប្រហារបង្ក្រាបរយៈពេល២០នាទី ទើបក្រុមអ្នករត់ពន្ធបានដកថយវិញឆ្លងកាត់ព្រំដែន។ លោក Kidakorn បាននិយាយថា ក្រុមអ្នករត់ពន្ធនេះមានគ្នាពី ៣០ទៅ៣៥នាក់ ដែលបានឆ្លងកាត់ព្រំដែន មុនពេលត្រូវបានប្រឈមមុខជាមួយទាហានថៃ។
ក្រោយពីចុះបង្ក្រាបបានពេញមួយយប់ កម្លាំងថៃបានចុះបង្ក្រាបទាំងព្រឹកព្រលឹម ហើយបានឆែកឆេររកឃើញថ្នាំញៀនមួយចំនួនធំរួមនឹងសាកសពជនសង្ស័យរត់ពន្ធ៤នាក់ ។ ទាហានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (methamphetamine) ចំនួន៣៥បាវ ទម្ងន់១.១៥៥តោន។ គ្រឿងញៀនត្រូវបានគេជឿថាកំពុងឆ្លងកាត់ប្រទេសថៃដោយឆ្ពោះទៅប្រទេសទីបី។
គួរបញ្ជាក់ថា កងកម្លាំង Pha Muang ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដើម្បីការពារតំបន់ព្រំដែនក្នុងខេត្តចំនួនប្រាំមួយគឺខេត្ត Nan, Uttaradit, Phitsanulok, Chiang Mai, Chiang Rai និងPhayao៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


