Connect with us

ព័ត៌មានអន្ដរជាតិ

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

បានផុស

នៅ

ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិយ៉ាងច្រើន ហើយក្នុងនោះលោកបានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូង ជាប់ប្រទេសម៉ិកស៊ិក ដែលជាទីញាំញីដោយវិបត្តិជនចំណាកស្រុក។

លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥ លោកត្រាំនិយាយថា អាទិភាពដំបូងរបស់គាត់គឺ ប្រកាសអាសន្ននៅទីនោះ។ រាល់ការចូលខុសច្បាប់ នឹងត្រូវបញ្ឈប់ភ្លាម ហើយ​គាត់នឹង​ចាប់​ផ្តើម​ដំណើរ​ការ ​បញ្ជូន​​ឧក្រិដ្ឋជនជាជនបរទេស​រាប់​លាន​នាក់ ឲ្យ​ត្រឡប់​ទៅ​កន្លែងដើមរបស់ពួកគេវិញ។

មិនត្រឹមប៉ុណ្ណឹង លោកត្រាំ ថែមទាំងព្រមានបញ្ជូនទ័ពទៅព្រំដែនទៀតផង ដើម្បីកម្ចាត់ក្រុមលុកលុយចូលប្រទេស។ លើសពីនេះ គាត់ក៏បានសន្យាថា នឹងចាប់អនុវត្តគោលនយោបាយ «Remain in Mexico» ឆ្នាំ២០១៩របស់គាត់ឡើងវិញផងដែរ ដែលគោលនយោបាយនោះ តម្រូវឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ត្រូវស្នាក់នៅម្ខាងទៀតនៃព្រំដែនសិន រង់ចាំការណាត់ជួបមន្ត្រីអន្តោប្រវេសន៍ និងកាលបរិច្ឆេទតុលាការ រួចរាល់ទើបអាចចូលអាមេរិកបាន។

សូមបញ្ជាក់ថា មនុស្សប្រមាណ១១លាននាក់ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតផ្លូវច្បាប់ ហើយក្រុមតស៊ូមតិសិទ្ធិមនុស្សភ័យខ្លាចថា​ ការបង្រ្កាបរបស់លោក ត្រាំ​ អាចឈានដល់ការកើតមានអំពើឧក្រិដ្ឋកម្ម ធ្វើឲ្យគ្រួសារនិងសហគមន៍ បែកបាក់គ្នា។

លោក ត្រាំ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំបញ្ជាក់ម្តងហើយម្តងទៀតថា លោកនឹងមិនបន្ធូរដៃឡើយ ហើយគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់នេះ គឺជាកម្លាំងជំរុញមួយដែលជួយឲ្យខ្លួនលោកកើនប្រជាប្រិយភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឈានឆ្ពោះទៅរកជ័យជម្នះក្លាយជាប្រធានាធិបតីអាមេរិក។

នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២១នៅកម្ពុជា, លោក ត្រាំ បានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការហើយ ក្នុងពិធីដែលដំណើរការយ៉ាងរលូន នៅវិមាន Rotunda ពោរពេញទៅដោយសំឡេងទះដៃអបអរសាទរយ៉ាងកងរំពង។

ក្នុងពិធីដែលមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ និងបុគ្គលល្បីល្បាញជាច្រើនរូប, លោក ត្រាំ បានថ្លែងក្នុងសុន្ទរកថាចូលកាន់អំណាចថា ការជាប់ឆ្នោតរបស់គាត់គឺជាកាតព្វកិច្ចដើម្បីនាំមកនូវការផ្លាស់ប្តូរទាំងស្រុង ហើយមានទង្វើក្បត់ជាតិជាច្រើន បានកើតឡើងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ​អាមេរិកលែងឱនចុះទៀតហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ទី៤៧ ផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម