ព័ត៌មានអន្ដរជាតិ
វៀតណាម អញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក មកបំពេញទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនង
ប្រទេសវៀតណាម បានផ្ញើសារអបអរសាទរទៅកាន់លោក Marco Rubio ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក ហើយបានអញ្ជើញឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសខ្លួន ដើម្បីរឹតចំណងទាក់ទងឲ្យកាន់តែស្អិតរមួត។

លិខិតអញ្ជើញនេះគឺផ្ញើដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដើម្បីឲ្យលោក Rubio មកបំពេញទស្សនកិច្ចក្នុងឆ្នាំនេះ ពោលគឺចំខួប៣០ឆ្នាំនៃទំនាក់ទំនងការទូតអាមេរិក-វៀតណាម។
លោក Son បានសង្កត់ធ្ងន់លើការទទួលស្គាល់របស់វៀតណាមចំពោះសហរដ្ឋអាមេរិក ថាជាដៃគូដ៏សំខាន់បំផុតមួយ ហើយលោកបានបង្ហាញទំនុកចិត្តថា ភាពជាដៃគូយូរអង្វែងដែលបានកសាងឡើងក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ នឹងបន្តរីកចម្រើន ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។
ក្នុងនោះដែរ លោកបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់និងក្រៅតំបន់។

សូមបញ្ជាក់ថា លោក Rubio ដែលមានដើមកំណើតចេញពីគ្រួសារជាជនភៀសខ្លួនគុយបា ត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តតែងតាំងជារដ្ឋមន្ត្រីការបរទេសក្នុងអាណត្តិលោក ត្រាំ ដោយសំឡេង ៩៩-០។ លោកកើតនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida ហើយបានបញ្ចប់ការសិក្សាដោយ ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Florida ក្នុងឆ្នាំ១៩៩៣។
លោកតំណាងឲ្យរដ្ឋផ្លរីដានៅក្នុងព្រឹទ្ធសភាចាប់តាំងពីឆ្នាំ ២០១១មក ហើយត្រូវគេស្គាល់ថា ជាអ្នកជំនាញលើបញ្ហាចិននិងអ៊ីរ៉ង់ ដែលជាតំបន់អាទិភាពសម្រាប់រដ្ឋបាលអាណត្តិទីពីររបស់លោក ត្រាំ។
មានពេលមួយ លោក Rubio ក៏ត្រូវបានគេមើលឃើញថា ជាបេក្ខភាពស័ក្តិសមបំផុតក្នុងការធ្វើជាមិត្តរួមដំណែងរបស់លោកដូណាល់ ត្រាំ ផងដែរ មុនពេលបេក្ខភាពអនុប្រធានាធិបតី JD Vance ត្រូវបានជ្រើសរើសសម្រាប់តួនាទីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ទំនងតែងតាំង Marco Rubio ដែលធ្លាប់ប្រជែងជាមួយខ្លួនជារដ្ឋមន្ត្រីបរទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


