ព័ត៌មានអន្ដរជាតិ
ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ និងឆ្លងថ្មីជិត១០០ករណី
នៅថ្ងៃព្រហស្បតិ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថាមានការឆ្លងថ្មីចំនួន៩២ករណី ដែលក្នុងនោះមាន១៤នាក់ជាករណីនាំចូលនិងមានអ្នកស្លាប់ម្នាក់។
ក្នុងចំណោមករណីថ្មី មានមនុស្ស៦៤នាក់បានឆ្លងជំងឺដោយសារតែធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់។ ខេត្ត Samut Sakhon បន្តឈរនៅលើគេក្នុងបញ្ជីករណីឆ្លង ដោយមាន៣២ករណី, បន្ទាប់មកបាងកក២០ករណី, Nakhon Pathom ៤ករណី, Suphanburi ២ករណី, Ayutthaya ១ករណី, Pathum Thani ១ករណី, Nonthaburi ១ករណី, Ratchaburi ១ករណី, Samut Prakan ១ករណីនិង Mukdahan ១ករណី។
ចំពោះករណីនាំចូលទាំង១៤ករណីរួមមាន ជនជាតិថៃចំនួន៥នាក់, ហ្វីលីពីន៣នាក់, ម៉ាឡេស៊ីម្នាក់, អាមេរិកម្នាក់, អង់គ្លេសម្នាក់, ឥណ្ឌាម្នាក់, តួកគីម្នាក់និងប៉ាគីស្ថានម្នាក់ដែលអ្នកទាំងនេះបានធ្វើដំណើរមកពីចក្រភពអង់គ្លេស ហ្វីលីពីន ស៊ុយអែត ហ្វាំងឡង់ យេម៉ែន សហរដ្ឋអាមេរិក អារ៉ាប់រួម តួកគី ប៉ាគីស្ថាននិងបែលហ្ស៊ិក។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៤៩៤ករណី។ មនុស្សចំនួន ២៦,៣៧៧នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៨៩នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថ្ងៃនេះកូវីដនៅថៃ ធ្ងន់ជាងម្សិលមិញ! ឆ្លងថ្មីរហូតដល់២៤៨ករណី និងស្លាប់ម្នាក់
ចុចអាន៖ ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ ហើយឆ្លងថ្មី៧៨ករណី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ