Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការសន្ទនាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីសប្តាហ៍មុន គឺដំណើរការ​យ៉ាង​រលូន​ល្អ ហើយលោក​គិតថា ​លោក​អាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​មួយ​ជាមួយក្រុង​ប៉េកាំង។

លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនពីង (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters នៅ​ថ្ងៃ​ទី​២៤​ខែ​មករា​ឆ្នាំ​២០២៥ មេដឹកនាំនៃ​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ បានពិភាក្សាគ្នា​នៅ​ក្នុង​ការ​ហៅ​ទូរសព្ទមួយ​​មុន​ពេល​លោក ត្រាំ ឡើង​កាន់តំណែង​ផ្លូវការ​​នា​ថ្ងៃទី​២០​មករា អំពីបញ្ហា​ជា​ច្រើន​រួមមាន TikTok ពាណិជ្ជកម្ម និងតៃវ៉ាន់។

លោក ត្រាំ បាន​និយាយ​ថា៖ «វាដំណើរការល្អ។ វាជាការសន្ទនាដ៏ល្អ និងរួសរាយ» ដោយ​បន្ថែម​ថា លោក​នឹង​អាច​ធ្វើ​កិច្ចព្រមព្រៀង​​​ពាណិជ្ជកម្ម​ជាមួយ​ចិន។

ចាប់តាំងពីចូលកាន់តំណែងមក លោក ត្រាំ បានលើក​ឡើង​អំពីការ​ដាក់​ពន្ធ​​ទណ្ឌកម្ម​បន្ថែម​ចំនួន ១០​ភាគរយលើការនាំចូលរបស់ចិន ព្រោះ​សារធាតុ​ញៀន fentanyl ត្រូវបានបញ្ជូនពី​ប្រទេស​ចិនទៅកាន់​អាមេរិកតាមរយៈម៉ិកស៊ិក និងកាណាដា។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​ដំឡើង​ពន្ធ​ភ្លាមៗ ដូច​ដែល​លោក​បាន​សន្យា​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នោះ​ទេ។ លោក ត្រាំ ក៏​បាន​គំរាម​យក​ពន្ធ​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប ម៉ិកស៊ិក និង​កាណាដា​ផង​ដែរ។

សហរដ្ឋអាមេរិក និងចិនមានការខ្វែងគំនិតគ្នាក្នុងជម្លោះការទូត និងសេដ្ឋកិច្ច រួមទាំងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងយោធា ជម្លោះពាណិជ្ជកម្មដ៏ជូរចត់ និងការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយនឹងភាពជាម្ចាស់នៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញ TikTok ដែលក្រុមហ៊ុនមេគឺ​ជា​ក្រុមហ៊ុនចិន ByteDance៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សត្វកណ្តូប
ព័ត៌មានជាតិ២៣ នាទីutes មុន

កសិករក្នុងស្រុកត្បូងឃ្មុំ ងាកមកចិញ្ចឹម​សត្វកណ្តូបលក់ ព្រោះការដាំដុះមិនសូវបានផល

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ប្រភពផ្ទៃក្នុងអះអាងថា ទីភ្នាក់ងារ Kim Soo Hyun ប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ

Sokha Hotels

ព័ត៌មានពេញនិយម