ព័ត៌មានអន្ដរជាតិ
ថៃចាប់ពលករខុសច្បាប់១៣៩នាក់ភាគច្រើនជាមីយ៉ាន់ម៉ា និងគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ពេលល្បាតព្រំដែនត្រឹម១ថ្ងៃ
ប្រភពព័ត៌មានបានឱ្យដឹងថា វិធានការរឹតបន្តឹងព្រំដែនក្នុងរយៈពេលត្រឹមតែមួយថ្ងៃ សមត្ថកិច្ចថ្ងៃចាប់បានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១៣៩នាក់ក្នុងនោះមានភាគច្រើនលើសលប់ជាជនជាតិមីយ៉ាន់ម៉ា ព្រមរឹបអូសវត្ថុតាងគ្រឿងញៀនជាង១ម៉ឺនគ្រាប់។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ matichon នៅថ្ងៃទី២៩ខែមករា ឧត្តមសេនីយ៍ត្រី Atsadawut Panyarachun មេបញ្ជាការកងពលធំថ្មើរជើងលេខ៩ អះអាងថា លោកបានទទួលសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានក្នុងមូលដ្ឋានដែលបានរាយការណ៍ថា មានការរត់ពន្ធពលករបរទេសខុសច្បាប់ និងរត់ពន្ធគ្រឿងញៀននៅតំបន់ព្រំដែនក្នុងភូមិសាស្ត្រស្រុកថងផាភូមិ ខេត្តកាន់ចាន់បូរីជាប់ព្រំដែនមីយ៉ាន់ម៉ា។
ក្រោយទទួលបានព័ត៌មាន លោកក៏បញ្ជាឱ្យមេបញ្ជាការរងដឹកនាំកម្លាំង ដោយសហការជាមួយកងកម្លាំងមជ្ឈមណ្ឌលប្រតិបត្តិការផ្លូវទឹក ប៉ូលិសល្បាតព្រំដែន និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចេញល្បាតរួមគ្នា រហូតដល់អាចកំណត់មុខសញ្ញាបាន ពោលគឺឃើញមានមនុស្សមួយក្រុមធំកំពុងរង់ចាំរថយន្តភីកអាប់ចំនួន៥គ្រឿងមកទទួល ទើបសមត្ថកិច្ចបង្ហាញខ្លួនដើម្បីធ្វើការឆែកឆេរ។
ពេលដឹងថាសមត្ថកិច្ច ភ្លាមៗនោះ ពួកគេក៏បាននាំគ្នាស្ទុះរត់ចូលទៅក្នុងព្រៃ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចលោមព័ទ្ធចាប់ខ្លួនបានសរុបទាំងអស់១៣៩នាក់ ក្នុងនោះចំនួន១១៨នាក់ជាជនជាតិមីយ៉ាន់ម៉ា រួមជាមួយនឹងវត្ថុតាងគ្រឿងញៀននិងរថយន្តចំនួន៥គ្រឿង។
យោងតាមការសាកសួរបឋមបានឱ្យដឹងថា ក្រុមពលករទាំងនោះបាននាំគ្នាដើរឆ្លងដែនចូលតាមច្រករបៀងមួយស្ថិតក្នុងភូមិសាស្ត្រស្រុកស័ង្កឡាបូរី បន្ទាប់មកបានជិះទូកចូលមកស្រុកថងផាភូមិមុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលស្រុកថងផាភូមិ ខេត្តកាន់ចាន់បូរី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


