ព័ត៌មានអន្ដរជាតិ
ស្លាប់ ៥៤នាក់នៅស៊ូដង់ ក្រោយក្រុមប៉ារ៉ាយោធាវាយប្រហារចំផ្សារមួយកន្លែង
ការវាយប្រហារលើទីផ្សារមួយកន្លែងក្នុងទីក្រុង Omdurman នៃប្រទេសស៊ូដង់ ដោយក្រុមទាហានប៉ារ៉ាយោធា បានសម្លាប់មនុស្ស ៥៤នាក់ និងរបួសយ៉ាងហោចណាស់ ១៥៨នាក់។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលស៊ូដង់ កាលពីថ្ងៃសៅរ៍ទី១ខែកុម្ភៈឆ្នាំ២០២៥។

ការវាយប្រហារដោយកងកម្លាំង Rapid Support Forces (RSF) នៅលើទីផ្សារ Sabrein គឺជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងសង្គ្រាមស៊ីវិល ដែលកំពុងបំផ្លិចបំផ្លាញប្រទេសអាហ្វ្រិកភាគឦសានមួយនេះ។
លោក Khalid al-Aleisir រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអ្នកនាំពាក្យរដ្ឋាភិបាល បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថា អ្នកស្លាប់បាត់បង់ជីវិតរួមមានស្ត្រី និងកុមារជាច្រើន។ លោកបាននិយាយថា ការវាយប្រហារនេះបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំ។
លោក Khalid បានធ្វើសេចក្តីថ្លែងការណ៍មួយថា៖ «អំពើឧក្រិដ្ឋកម្មនេះ បន្ថែមទៅលើកំណត់ត្រាបង្ហូរឈាមនៃកងជីវពលនេះ។ វាជាការបំពានយ៉ាងខ្លាំងលើច្បាប់មនុស្សធម៌អន្តរជាតិ»។
កាលពីសប្តាហ៍មុន មនុស្សប្រហែល ៧០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ RSF ទៅលើមន្ទីរពេទ្យដែលមានតែមួយគត់នៅក្នុងទីក្រុង El Fasher នៃតំបន់ Darfur។
គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅស៊ូដង់ បានសម្លាប់មនុស្សជាង ២៨ ០០០នាក់ ហើយបានបង្ខំមនុស្សរាប់លាននាក់ឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងបានធ្វើឲ្យគ្រួសារមួយចំនួនត្រូវបរិភោគស្មៅដើម្បីរស់ ខណៈដែលទុរ្ភិក្សកំពុងកើតឡើងនៅក្នុងតំបន់ខ្លះនៃប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


