Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍​ទី​១​ខែ​កុម្ភៈ​ថា ការដកប្រទេសរបស់លោកចេញពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអំពីសង្គ្រាមនៅអ៊ុយក្រែននឹង​មាន​ «គ្រោះថ្នាក់ខ្លាំងណាស់» ហើយបានស្នើសុំឲ្យមានការពិភាក្សាបន្ថែមទៀតរវាងទីក្រុង​កៀវ និង​ក្រុង​វ៉ាស៊ីនតោន ដើម្បីបង្កើតផែនការសម្រាប់បទឈប់បាញ់។

លោក វ៉្លាឌីមៀ ហ្សេលេនស្គី (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន The Associated Press លោក ហ្សេលេនស្គី បានលើក​ឡើង​ថា រុស្ស៊ីមិនចង់ចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ ឬពិភាក្សាអំពីសម្បទានណាមួយ ដែលវិមានក្រឹមឡាំងចាត់​ទុក​ថា​ជា​ការ​ខាត​បង់ ខណៈ​ដែល​កងទ័ពរបស់ខ្លួន​កំពុង​​មាន​ប្រៀប​នៅលើសមរភូមិ។

លោកបានបន្ថែម​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនាំប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ទៅកាន់តុចរចា​​ជាមួយនឹងការគំរាមកំហែងនៃទណ្ឌកម្មដែលផ្តោតលើថាមពល និងប្រព័ន្ធធនាគាររបស់រុស្ស៊ី ក៏ដូចជាការបន្តគាំទ្រដល់យោធាអ៊ុយក្រែនផងដែរ។

ការ​លើក​ឡើង​​របស់​លោក ហ្សេលេនស្គី បានធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការអត្ថាធិប្បាយកាលពីថ្ងៃសុក្រដោយលោក ត្រាំ ដែលបាននិយាយថាមន្ត្រីអាមេរិកនិងរុស្ស៊ីកំពុងជជែក​គ្នា​រួចហើយ​អំពីការបញ្ចប់សង្រ្គាម។ លោក ត្រាំ បាន​ប្រាប់​ថា រដ្ឋបាលរបស់​លោក​បានពិភាក្សា​យ៉ាង​ម៉ឺងម៉ាត់​​​ជាមួយរុស្ស៊ី ប៉ុន្តែ​លោក​មិនបាន​​ផ្ដល់​​ព័ត៌មាន​​លម្អិត​​ទេ។

លោក ហ្សេលេនស្គី បាននិយាយថា៖ «ពួកគេអាចមានទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែការនិយាយអំពីអ៊ុយក្រែនដោយគ្មានពួកយើង វាមានគ្រោះថ្នាក់សម្រាប់មនុស្សគ្រប់គ្នា»។

មេ​ដឹក​នាំ​អ៊ុយក្រែន បានបញ្ជាក់​ទៀត​ថា ក្រុមរបស់​លោក​បានទាក់ទងជាមួយរដ្ឋបាល ត្រាំ ប៉ុន្តែការពិភាក្សាទាំងនោះគឺនៅក្នុង «កម្រិតទូទៅ» ហើយលោកជឿថា កិច្ចប្រជុំដោយផ្ទាល់នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើតកិច្ចព្រមព្រៀងលម្អិតបន្ថែមទៀត។

លោក​បានបន្ត​ថា៖ «យើងត្រូវធ្វើការថែម​ទៀតលើបញ្ហានេះ» ដោយ​បន្ថែម​​​ថា លោក ត្រាំ ហាក់ដូចជា​ផ្តោតទៅលើបញ្ហាក្នុងស្រុក​ខ្លាំង​ជាង​នៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការចូលកាន់តំណែង។

សង្គ្រាម​ជិត​បី​ឆ្នាំ​នៅ​អ៊ុយក្រែន​​បាន​ឈាន​ដល់​ចំណុច​សំខាន់​មួយ។ លោក ត្រាំ បានសន្យាថានឹងបញ្ចប់ការប្រយុទ្ធគ្នាក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការចូលកាន់តំណែង ហើយវាមិនច្បាស់ថាតើកិច្ចព្រមព្រៀងបទឈប់បាញ់នឹងទៅជាយ៉ាងណានោះទេ។ ទន្ទឹមនឹងនោះ រុស្សីនៅតែបន្ត​វាយ​លុក​នៅ​លើ​សមរភូមិ​ជួរ​មុខ ខណៈ​អ៊ុយក្រែន​វិញ​កំពុង​ខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ។

ប្រជាជន​អ៊ុយក្រែន​ភាគច្រើន​ចង់​ផ្អាក​ការ​ប្រយុទ្ធ​ ដើម្បី​កសាង​ជីវិត​របស់​ពួកគេ​ឡើង​វិញ។ ប្រទេសនេះប្រឈមមុខនឹងការវាយប្រហាររបស់រុស្សីជារៀងរាល់ថ្ងៃ ទៅលើផ្ទះសម្បែង និង​ប្រព័ន្ធថាមពល ដែល​បានធ្វើឲ្យទីក្រុងទាំងមូលគ្មាន​អគ្គិសនី​ប្រើប្រាស់។

ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានជម្លៀស មិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានទេ បន្ទាប់ពីតំបន់​ភាគខាងកើតរបស់ប្រទេសត្រូវបានកម្ទេច។ ជិតមួយភាគប្រាំនៃអ៊ុយក្រែនឥឡូវនេះត្រូវបានកាន់កាប់ដោយរុស្ស៊ី។ នៅក្នុងតំបន់ទាំងនោះ អាជ្ញាធរដែលចាត់តាំងដោយទីក្រុងមូស្គូ កំពុងលុបចោលភ្លាមៗនូវអត្តសញ្ញាណរបស់អ៊ុយក្រែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៩ វិនាទី មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៥៤ នាទីutes មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម១ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

Sokha Hotels

ព័ត៌មានពេញនិយម