ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសដាក់ពន្ធ ១០% ទៅ ១៥% លើអាមេរិក ដើម្បីប្រឆាំងនឹងលោក ត្រាំ
រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសវិធានការសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក ក្រោយពេលលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ១០% លើទំនិញរបស់ចិន។ ចិន នឹងគិតពន្ធចំនួន ១០% ទៅ ១៥% លើការនាំចូលពីសហរដ្ឋអាមេរិកចំពោះទំនិញមួយចំនួន រួមមាន ប្រេងឆៅ គ្រឿងយន្តកសិកម្ម និងឧស្ម័នធម្មជាតិរាវ។

វិធានការនេះ ត្រូវបានប្រកាសដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិននៅថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥នេះ ដែលក្នុងនោះចិននឹងយកពន្ធ ១៥% លើការនាំចូលធ្យូងថ្ម និងផលិតផលឧស្ម័នធម្មជាតិរាវពីអាមេរិក និង ១០% លើការនាំចូលប្រេងឆៅ គ្រឿងចក្រកសិកម្ម យានជំនិះធំៗ និងរថយន្តភីកអាប់។
ចំណាត់ការសងសឹករបស់ទីក្រុងប៉េកាំង នឹងចូលជាធរមាននៅថ្ងៃទី១០ខែកុម្ភៈ។
ការប្រកាសរបស់ចិន បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសៅរ៍ ដើម្បីដាក់ពន្ធ១០%លើទំនិញចិន។ បន្ថែមពីនេះ លោក ត្រាំ ក៏បានប្រកាសដំឡើងពន្ធ ២៥% លើប្រទេសកាណាដា និងម៉ិកស៊ិក ប៉ុន្តែក្រោយមកក៏ប្រកាសផ្អាកយកពន្ធលើប្រទេសទាំង២ រយៈពេល៣០ថ្ងៃសិន។
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារនេះក៏បានអះអាងផងដែរថា ខ្លួនបានប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីបទបញ្ជាប្រតិបត្តិពន្ធ ១០% ដែលចេញដោយរដ្ឋបាលលោក ត្រាំ។
ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្ដីថ្លែងការណ៍ថា៖ «ការអនុវត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ពាណិជ្ជកម្មពហុភាគី ធ្វើឲ្យខូចដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និងធ្វើឲ្យរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


