ព័ត៌មានអន្ដរជាតិ
បុគ្គលិករដ្ឋ ២ម៉ឺននាក់នៅអាមេរិក ដាក់ពាក្យលាឈប់ តាមការចង់បានរបស់លោក ត្រាំ
យ៉ាងហោចណាស់បុគ្គលិករដ្ឋនៅអាមេរិកចំនួន ២០ ០០០នាក់ បានយល់ព្រមដាក់ពាក្យលាឈប់ពីការងារ និងទទួលយកសំណើតាមអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើង។ នេះបើយោងតាមការប្រកាសរបស់សេតវិមាន កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥។

បុគ្គលិករដ្ឋអាមេរិក មានពេលរហូតដល់ថ្ងៃទី៦ខែកុម្ភៈ ដើម្បីទទួលយកសំណើសុំលាលែងពីតំណែង និងទទួលបានប្រាក់ខែរហូតដល់ខែកញ្ញា។ ចំនួននៃការលាលែងពីតំណែង ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងមុនពេលកំណត់នៅចុងសប្តាហ៍នេះ។
សារព័ត៌មាន Axios បានរាយការណ៍ថា តួលេខនៃបុគ្គលិករដ្ឋ ២០ ០០០នាក់នេះ ស្មើនឹងប្រហែល ១ភាគរយនៃកម្លាំងការងាររបស់សហព័ន្ធ ខណៈគោលបំណងរបស់លោក ត្រាំ ចង់កាត់បន្ថយឲ្យបានពី ៥ភាគរយ ទៅ ១០ភាគរយ។
រដ្ឋបាលលោក ត្រាំ កាលពីខែមុនបានផ្តល់ឲ្យបុគ្គលិករដ្ឋចំនួន ២លាននាក់នូវឱកាស ដើម្បីលាលែងពីតំណែងមុនការវិលត្រឡប់របស់លោកទៅកាន់អំណាចនៅក្នុងអាណត្តិថ្មី។ ការធ្វើបែបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយចំនួនបុគ្គលិករដ្ឋដែលច្រើនលើសលុប។
បុគ្គលិករដ្ឋដែលចង់បន្តនៅក្នុងកម្លាំងការងាររបស់សហព័ន្ធ ត្រូវបានប្រាប់តាមរយៈអ៊ីមែលថា ពួកគេត្រូវតែត្រឡប់ទៅធ្វើការផ្ទាល់ ទទួលយក«ស្តង់ដារការអនុវត្ត»ថ្មី និងគួរឲ្យទុកចិត្តបាន និងស្មោះត្រង់នៅក្នុងការងាររបស់ពួកគេ។ នៅក្នុងអ៊ីមែល ក៏បានព្រមានថា នាយកដ្ឋាន និងទីភ្នាក់ងារសហព័ន្ធភាគច្រើន នឹងត្រូវកាត់បន្ថយតាមរយៈការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការកាត់បន្ថយកម្លាំង។
សហជីពតំណាងឲ្យនិយោជិតសហព័ន្ធ បានដាស់តឿនបុគ្គលិករដ្ឋកុំឲ្យទទួលយកការផ្តល់ជូននេះ ហើយសមាជិកសភាតំណាងឲ្យបុគ្គលិកសហព័ន្ធនៅ Washington, DC បានធ្វើការរិះគន់ចំពោះកិច្ចព្រមព្រៀងមួយនេះ។ ដូចគ្នានេះដែរ គណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងធំរបស់គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ក៏បានព្រមានកុំឲ្យបុគ្គលិករដ្ឋទទួលសំណើបែបនេះ ដោយលើកឡើងថា លោក ត្រាំ គឺជាមនុស្សមិនអាចទុកចិត្តបានទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


