ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថានឹងអាចជួបជាមួយលោក ហ្សេលេនស្គី នៅសប្ដាហ៍ក្រោយក្នុងក្រុងវ៉ាស៊ីនតោន
កិច្ចពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីជាមួយលោក វ៉ា្លឌីមៀ ហ្សេលេនស្គី ប្រហែលនឹងអាចធ្វើឡើងនៅសប្ដាហ៍ក្រោយ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥។

យ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ច្បាស់ថាតើជំនួបជាមួយមេដឹកនាំអ៊ុយក្រែននេះគឺជាជំនួបទល់មុខគ្នាផ្ទាល់ ឬជាសន្និសីទតាមវីដេអូនោះទេ។
លោក ត្រាំ បាននិយាយថា លោកនឹង«ប្រហែលជានឹងជួបជាមួយប្រធានាធិបតី ហ្សេលេនស្គី នៅសប្តាហ៍ក្រោយ» ហើយលោកក៏បានបង្ហាញចំណាប់អារម្មណ៍ម្តងទៀត ក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ផងដែរ ដែលលោកតែងបរិយាយថាមាន«ទំនាក់ទំនងល្អ»នឹងគ្នា។
សម្រាប់ទីតាំងនៃកិច្ចប្រជុំជាមួយលោក ហ្សេលេនស្គី លោក ត្រាំ បានកត់សម្គាល់ថា វានឹងត្រូវឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបាននិយាយថា លោកនឹងមិនទៅប្រទេសអ៊ុយក្រែនឡើយ។
ពាក់ព័ន្ធនឹងការលុកលុយរយៈពេលបីឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន លោក ត្រាំ បានប្រាប់ថា៖ «ខ្ញុំចង់ឃើញវាបញ្ចប់ ដោយផ្អែកលើមូលដ្ឋានមនុស្ស។ ខ្ញុំចង់ឃើញទីបញ្ចប់។ វាជាសង្រ្គាមដ៏គួរឲ្យអស់សំណើចមួយ»។
ប្រធានាធិបតីអាមេរិក បានលើកឡើងទៀតថា លោកចង់និយាយជាមួយលោក ហ្សេលេនស្គី អំពីសន្តិសុខសម្រាប់ទ្រព្យសម្បត្តិអ៊ុយក្រែន ដូចជា រ៉ែកម្រ និងចង់បានបរិមាណស្មើគ្នានៃរ៉ែទាំងនោះ ដើម្បីជាថ្នូរនឹងការគាំទ្ររបស់សហរដ្ឋអាមេរិក។
ប្រធានបុគ្គលិករបស់លោក ហ្សេលេនស្គី គឺលោក Andy Yermak បានឲ្យដឹងថា អ៊ុយក្រែនដែលចង់បានការបន្តការគាំទ្ររបស់អាមេរិកក្នុងសង្រ្គាមរបស់ខ្លួនជាមួយនឹងរុស្ស៊ី កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចក្នុងខែនេះ ដោយបេសកជនពិសេសរបស់លោក ត្រាំ ប្រចាំតំបន់ គឺលោក Keith Kellogg។
លោក Yermak បានប្រាប់ថា លោកបាននិយាយជាមួយលោក Kellogg អំពីប្រធានបទមួយចំនួន រួមទាំងស្ថានភាពសមរភូមិ សុវត្ថិភាពរបស់ជនស៊ីវិលអ៊ុយក្រែន និងកិច្ចប្រជុំនៅឯសន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុង Munich នាចុងខែកុម្ភៈនេះ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


