ព័ត៌មានអន្ដរជាតិ
មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅហ្គាតេម៉ាឡា
យ៉ាងហោចណាស់មនុស្ស៥៥នាក់បានស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះនៅជាយរដ្ឋធានីប្រទេសហ្គាតេម៉ាឡា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងែទី១១ខែកុម្ភៈនេះ។

រថយន្តក្រុងនេះដឹកអ្នកដំណើរសរុប៧៥នាក់ធ្វើដំណើរពីទីក្រុង Progreso ភាគឦសាននៃរដ្ឋធានី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រថយន្តក្រុងនេះបានបុករថយន្តមួយគ្រឿង ហើយបានធ្លាក់ពីស្ពាន Puente Belice ចូលទៅក្នុងជ្រោះជម្រៅ៣៥ម៉ែត្រនិងពាក់កណ្ដាលទៀតលិចទៅក្នុងទឹក នៅវេលាម៉ោងប្រហែល៥ព្រឹកម៉ោងក្នុងស្រុក។
ក្រុមអ្នកស៊ើបអង្កេត រកឃើញសាកសពចំនួន៥៣នាក់នៅកន្លែងកើតហេតុ និងអ្នកដំណើរពីរនាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ដែលក្នុងចំណោមជនរងគ្រោះក៏មានកុមារផងដែរ។
លោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សដ៏ច្រើនក្នុងឧបទ្ទវហេតុនេះបានធ្វើឲ្យប្រធានាធិបតីនៃប្រទេសហ្គាតេម៉ាឡា លោក Bernardo Arevalo បង្ហោះលើបណ្ដាញសង្គម X ចូលរួមរំលែកទុក្ខដល់ដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងបានសម្រេចចិត្តប្រកាសកាន់ទុក្ខជាតិ។ លោកក៏បានកៀរគរបុគ្គលិកកងទ័ពជាតិ និង CONRED (អ្នកសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ) ដើម្បីចូលរួមជួយនៅកន្លែងកើតហេតុ និងធ្វើការថែទាំសុខភាពអ្នករងរបួសឲ្យបានដិតដល់ផងដែរ៕




អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


