ព័ត៌មានអន្ដរជាតិ
ជនរងគ្រោះ៧០០០នាក់ពីមជ្ឈមណ្ឌលឆបោក នៅមីយ៉ាន់ម៉ា រង់ចាំធ្វើមាតុភូមិនិវត្តន៍
ការបង្រ្កាបដ៏ខ្លាំងក្លាដោយអាជ្ញាធរថៃបានបង្ខំបណ្តាញអ្នកក្រុមឆបោកចិនបោះបង់ចោលប្រតិបត្តិការរបស់ពួកគេនៅក្នុងទីក្រុង Phaya Tong Su ព្រំដែនប្រទេសមីយ៉ាន់ម៉ា ខណៈដែលជនរងគ្រោះពីការជួញដូររាប់ពាន់នាក់កំពុងត្រៀមខ្លួនសម្រាប់ការជួយសង្គ្រោះរំដោះដែលជាប្រតិបត្តិការជួយសង្គ្រោះដ៏ធំបំផុតមួយនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Khaosod នៅថ្ងៃទី១៣ខែកុម្ភៈនេះ។

ការចាកចេញដ៏ច្រើននេះកើតឡើងបន្ទាប់ពីប្រទេសថៃបានអនុវត្តវិធានការយ៉ាងចាស់ដៃកាលពីថ្ងៃទី៥ខែកុម្ភៈ ដោយកាត់ផ្តាច់ចរន្តអគ្គិសនី ការលក់ប្រេង និងសេវាអ៊ីនធឺណិតទៅតំបន់ព្រំដែន។ បន្ទាប់ពីចំណាត់ការនេះម្ចាស់អចលនៈទ្រព្យជាច្រើនរាយការណ៍ថា អ្នកជួលជនជាតិចិនបានបញ្ឈប់ការជួល និងបានដកឧបករណ៍ចេញពីបរិវេណទីតាំងដែលធ្លាប់មានបុគ្គលិករាប់រយនាក់។
បើតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយថា នៅមានជនរងគ្រោះអន្តរជាតិប្រមាណ៧០០០នាក់ទៀត កំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍។ ថៃកំពុងសម្របសម្រួលជាមួយស្ថានទូតមកពីទ្វីបអាហ្រ្វិក អាមេរិកឡាទីន អឺរ៉ុប និងអាស៊ី ដើម្បីរៀបចំជើងហោះហើរជម្លៀសដោយផ្ទាល់។
គួរបញ្ជាក់ថា កងទ័ពព្រះពុទ្ធសាសនា Karen ប្រជាធិបតេយ្យ (DKBA) ដែលគ្រប់គ្រងតំបន់ក្បែរព្រំដែន បានសម្របសម្រួលរួចហើយក្នុងការដោះលែងជនរងគ្រោះចំនួន៣២១នាក់ ដោយ២៦០នាក់ត្រូវបញ្ចូនមកថៃកាលពីថ្ងៃទី១២ខែកុម្ភៈ និង៦១នាក់កាលពីថ្ងៃទី៦ខែកុម្ភៈ។ កងទ័ពនេះបានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ២៨ខែកុម្ភៈ សម្រាប់ប្រតិបត្តិករចិនដែលនៅសេសសល់ ដើម្បីចាកចេញពី Phaya Tong Su។

ការបង្ក្រាបនេះក៏មានផលប៉ះពាល់នៅតាមទីក្រុងផ្សេងៗទៀតស្ថិតនៅជាប់ព្រំដែនដែលអាជីវកម្មជាង២០០ដំណើរការដោយជនជាតិចិន រួមទាំងភោជនីយដ្ឋាន ហាងកាត់សក់ និងហ្គេមអនឡាញដែលបម្រើសម្រាប់ប្រតិបត្តិការបោកប្រាស់បានកំពុងរុះរើចេញ។ ម្ចាស់ផ្ទះជួលក្នុងស្រុក ដែលពីមុនរកបានចន្លោះពី ២០ម៉ឺនទៅ៨០ម៉ឺនបាតក្នុងមួយខែពីអ្នកជួលជនជាតិចិន បានបញ្ជាក់ថា ប្រតិបត្តិការនេះបានផ្លាស់ប្ដូរចំណូលរបស់ពួកគេយ៉ាងខ្លាំង។
ជាមួយគ្នានេះអាជ្ញាធរថៃក៏បានប្រកាសពីការចាប់ខ្លួនមេដឹកនាំក្រុមឆបោកដែលទទួលខុសត្រូវចំពោះការជួញដូរតារាសម្ដែងចិន Wang Xing ចូលទៅក្នុងប្រតិបត្តិការឆបោក Call- Center។ មន្ត្រីចិនបានសម្តែងការដឹងគុណចំពោះវិធីសាស្ត្រដ៏មានប្រសិទ្ធភាពរបស់ប្រទេសថៃ និងកំពុងរៀបចំធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេដែលរងគ្រោះដោយសារគម្រោងការជួញដូរនេះផងដែរ។
យោងតាមប្រភពនៅព្រំដែន ជនរងគ្រោះនៃការឆបោកតាម Call- Center ជាង ១៧០០០នាក់ នៅតែស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះប្រហែល១ម៉ឺននាក់ជាជនជាតិចិន ហើយអ្នកនៅសល់ជាជនបរទេសផ្សេងទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


