ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ទិញអាវុធអាមេរិក យកជួយអ៊ុយក្រែន ទៅ!
ដ្បិតតែលោក ដូណាល់ ត្រាំ មិនគាំទ្រចំពោះការផ្តល់ជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនទៅឲ្យអ៊ុយក្រែន ក៏ពិតមែន ប៉ុន្តែឥឡូវអ្នកសាធារណរដ្ឋរូបនេះ ប្រាប់ឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ទិញសព្វាវុធរបស់អាមេរិក ដើម្បីយកទៅជួយទីក្រុងកៀវ ទៅ។

ឆ្លើយសំណួរអ្នកកាសែតថាតើ លោកនឹងព្រមឲ្យអឺរ៉ុបទិញអាវុធជួយដល់អ៊ុយក្រែនឬក៏អត់នោះ? ប្រធានាធិបតីអាមេរិក តបទៅវិញថា «ជាការពិត!»។ សម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន នៅទ្វីបអឺរ៉ុបអាចទិញអាវុធផលិតដោយអាមេរិក ហើយយកទៅជួយអ៊ុយក្រែន បាន។
នេះបានន័យថា ត្បិតអាមេរិក ដកការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែទីក្រុងកៀវ នៅតែអាចប្រើអាវុធរបស់អាមេរិក ច្បាំងក្នុងសង្គ្រាមជាមួយរុស្ស៊ីបានដដែល ហើយសព្វាវុធទាំងនោះ គឺអឺរ៉ុបជាអ្នកចេញលុយទិញ។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោក ត្រាំ បានបង្ហាញទំនុកចិត្តថា រុស្ស៊ីនឹងមិនចូលរួមក្នុងជម្លោះយោធាជាមួយអង្គការណាតូឡើយ។
លោក ត្រាំ បានសម្តែងការមិនយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀរ ហ្សេលេនស្គី ដែលថា រុស្ស៊ីអាចនឹងកំណត់គោលដៅលើប្រទេសណាតូនាពេលខាងមុខ។ ដូច្នេះហើយទើបលោកពន្យល់ថា ការរំពឹងទុករបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ គឺជាកត្តាសំខាន់ដែលនាំទៅដល់ការឈ្លានពានឆ្នាំ២០២២ អ៊ីចឹង អាមេរិកគួរតែចៀសវាងបង្ហាញការគាំទ្រសម្រាប់សមាជិកភាពណាតូរបស់ទីក្រុងកៀវ។

ទោះលោកត្រាំតែងប្រឆាំងចំពោះការយកជំនួយអាមេរិក ទៅជួយអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែមុននេះលោកក៏បង្ហាញចេតនាបញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រនៅអ៊ុយក្រែន ដែរ។
យ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់អំពីរឿងនេះទេ ប៉ុន្តែមន្ត្រី៤រូបនៅក្នុងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហើបរឿងនេះទៅកាន់អ្នកសារព័ត៌មានរួចទៅហើយ ដូច្នេះគេចាំមើលថាតើ វាអាចកើតឡើងមែនឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


