ព័ត៌មានអន្ដរជាតិ
ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន
យោងតាមប្រភពស្និទ្ធិនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែសុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅសារព័ត៌មាន NBC កាលពីចុងសប្តាហ៍ថា លោក ដូណាល់ ត្រាំ ប្រហែលជានឹងបញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រនៅអ៊ុយក្រែន ដែលមេដឹកនាំសេតវិមានចិញ្ចឹមចិត្តចង់បាន ជាថ្នូរជាមួយនឹងជំនួយយោធាដល់ទីក្រុងកៀវ។

មន្ត្រីបួនរូបប្រាប់ថា នេះគឺជាកុងត្រាមួយ ហើយក្នុងនោះមានចងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោងនឹងបញ្ជូនទ័ពទៅយាមការពារអណ្តូងរ៉ែកម្ររបស់ទីក្រុងកៀវ ជាពិសេសគឺបន្ទាប់ពីរុស្ស៊ី-អ៊ុយក្រែន ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា។
មិនទាន់មានការបញ្ជាក់ច្បាស់អំពីរឿងនេះទេ ប៉ុន្តែកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានបង្ហើបថា រដ្ឋបាលលោកត្រាំ មិនទាន់គិតឡើយ ចំពោះរឿងបញ្ជូនទ័ពទៅអ៊ុយក្រែននោះ។

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីអាមេរិក J.D. Vance អះអាងថា ការបញ្ជូនទ័ពទៅអ៊ុយក្រែន នៅតែជាជម្រើសក្នុងចិត្តទីក្រុងវ៉ាស៊ីនតោន ប្រសិនបើរុស្ស៊ី មិនព្រមចូលចរចារកសន្តិភាព។
ព័ត៌មាននេះ កើតឡើងចំពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Waltz ទារឲ្យអ៊ុយក្រែន សងមកវិញនូវការវិនិយោគរបស់អាមេរិកក្នុងសង្គ្រាមនេះ ព្រោះវាជាវិធីដ៏ល្អបំផុត បើចង់ឲ្យទីក្រុងវ៉ាស៊ីនតោនជួយខ្លួនទៀត នាពេលអនាគត។

ចំណែកលោក ត្រាំ ឯណោះ ក៏ទារឲ្យទីក្រុងកៀវ សងប្រាក់៥០០ពាន់លានដុល្លារមកទីក្រុងវ៉ាស៊ីនតោនវិញដែរ ដោយសងតាមរយៈកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ ដូចដែលលោកធ្លាប់បានលើកឡើង។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងកៀវ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយកាលពីខែមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ចំនួន ២០០ពាន់លានដុល្លារជួយទីក្រុងកៀវ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


