ព័ត៌មានអន្ដរជាតិ
ថៃក៏នៅតែធ្ងន់ដែរ ថ្ងៃនេះប្រកាសរកឃើញអ្នកឆ្លងកូវីដ ១១៩ករណីទៀត
នៅថ្ងៃសៅនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន១១៩ករណី ដែលក្នុងនោះមាន៧នាក់ជាករណីនាំចូល។

គ្រាន់តែតំបន់ចំនួន៣បូកចូលគ្នា គឺមានអ្នកឆ្លងរហូតដល់ទៅ៣ភាគ៤ទៅហើយក្នុងចំណោមករណីសរុប ដោយទីក្រុងបាងកកនិងខេត្តសាមុត សាខន សុទ្ធតែរាយការណ៍ពីការឆ្លង៣៨ករណដូចៗគ្នា ចំណែកខេត្ត សាមុត ប្រាកាន មាន១៥ករណី។
ចំពោះករណីនាំចូល មានជនជាតិថៃចំនួន៣នាក់និងជនបរទេស៤នាក់។

ជនជាតិថៃទាំង៣នាក់ គឺមកពីប្រទេសប៉ូឡូញ ស៊ុយអែតនិងរុស្ស៊ី ចំណែកជនបរទេសគឺមកពីប្រទេសមីយ៉ាន់ម៉ា២នាក់ រុស្ស៊ីម្នាក់និងឥណ្ឌាម្នាក់។
ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន៦២នាក់បានជាសះស្បើយ។

គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់២៧,៧១៣ករណី។ មនុស្សចំនួន ២៦,៥១២នាក់បានជាសះស្បើយ ហើយអ្នកស្លាប់បានកើនឡើងដល់៩០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម១០ថ្ងៃ ចាប់ពីខែក្រោយទៅ
ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១០០ករណី និងអ្នកស្លាប់ម្នាក់ទៀត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


