ព័ត៌មានអន្ដរជាតិ
អាមេរិករាំងខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ G7 ដែលតែងថ្កោលទោសរុស្ស៊ីក្នុងខួបសង្គ្រាម
មេដឹកនាំនៃក្រុមប្រទេសរីកចម្រើនឧស្សាហកម្មទាំងប្រាំពីរ ហៅកាន់ថា G7 មិនទាន់បានចេញសេចក្តីថ្លែងការណ៍ថ្មីរួមថ្មីមួយទាក់ទងនឹងជម្លោះអ៊ុយក្រែនក្នុងខួប៣ឆ្នាំនេះថ្ងៃទី២៤ខែកុម្ភៈនេះ ដែលជាធម្មតាពួកគេតែងតែធ្វើក្នុងខួបប្រចាំឆ្នាំ ឬក្នុងឱកាសនៃកិច្ចប្រជុំរបស់ពួកគេក្នុងឆ្នាំកន្លងមក។

ក្រុមប្រទេស G7 មានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប។ ក្រុមប្រទេស G7 តែងតែផ្តល់ការគាំទ្រដល់អ៊ុយក្រែនដោយឥតលក្ខខណ្ឌក្នុងជម្លោះជាមួយអ៊ុយក្រែន។
ពេលវេលា និងខ្លឹមសារនៃសេចក្តីថ្លៃងការណ៍របស់ក្រុមប្រទេស G7 ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាខ្លាំងក្នុងខួប៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែនដែលត្រូវបានគេចោទកន្លងមកថា «រុស្ស៊ីជាអ្នកឈ្លានពាន» បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការចរចាទ្វេភាគីជាមួយរុស្ស៊ីនៅមុនខួប៣ឆ្នាំនេះមកដល់ ហើយតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Financial Times កាលថ្ងៃសុក្រសប្តាហ៍មុន សហរដ្ឋអាមេរិកបានជំទាស់នឹងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលប្រើឃ្លា «ការឈ្លានពានរបស់រុស្ស៊ី»។
ការជំទាស់ការប្រើប្រាស់ឃ្លា«ការឈ្លានពានរបស់រុស្ស៊ី» របស់សហរដ្ឋអាមេរិក បានកើតមាននៅក្នុងមន្ត្រីនៃប្រទេស G7 ក្រោយជម្លោះពាក្យសម្តីរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដោយប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការជំទាស់មិនទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ដោយគ្មានវត្តមានអ៊ុយក្រែនចូលរួមចរចាដោយផ្ទាល់នោះ។
ជាការឆ្លើយតបនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក ហ្សេលេនស្គី ថា«ជនផ្តាច់ការ» និងជាអ្នកបណ្តាលឲ្យសង្គ្រាមកើតឡើង។
កិច្ចប្រជុំតាមតាមអនឡាញនៃមេដឹកនាំ G7 គ្រោងធ្វើឡើងនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ស្របពេលនឹងខួប៣ឆ្នាំនៃការលុកលុយពេញលេញរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍បង្ហាញពីការខ្វែងគំនិតផ្ទៃក្នុងក្នុងចំណោមប្រទេសជាសមាជិក G7 ជាពិសេសទាក់ទងនឹងភាសាដែលប្រើដើម្បីពិពណ៌នាអំពីតួនាទីរបស់រុស្ស៊ីនៅក្នុងជម្លោះ។
នៅក្នុងសេចក្តីការណ៍ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសដែលបានជួបប្រជុំគ្នានៅលើគែមនៃសន្និសីទស្តីពីសន្តិសុខទីក្រុង Munich ជាលើកដំបូងក្រោមភាពជាប្រធានរបស់ប្រទេសកាណាដាឆ្នាំនៅឆ្នាំ២០២៥នេះ សមាជិកនៃក្រុមប្រទេសG7 បានហៅសង្គ្រាមនោះថា«ជាភាពសាហាវរបស់រុស្ស៊ីនៅអ៊ុយក្រែន»។ ពួកគេបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការរួមគ្នាដើម្បីជួយឱ្យសម្រេចបាននូវសន្តិភាពយូរអង្វែង និងអ៊ុយក្រែនដ៏រឹងមាំ និងវិបុលភាព ហើយបានបញ្ជាក់សារជាថ្មីអំពីតម្រូវការក្នុងការអភិវឌ្ឍការធានាសន្តិសុខដ៏រឹងមាំ ដើម្បីធានាថាសង្រ្គាមនឹងមិនចាប់ផ្តើមម្តងទៀតទេ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


