ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃរឹតបន្តឹងវិធានការសុវត្ថិភាពភ្ញៀវទេសចរ
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលទេសចរណ៍បានបើកកិច្ចប្រជុំមួយដើម្បីពង្រឹងវិធានការសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរដ្ឋនិងឯកជនដើម្បីកសាងទំនុកចិត្តដល់ភ្ញៀវទេសចរ និងដើម្បីការការពារសុវត្ថិភាពភ្ញៀវទេសចរ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅការិយាល័យអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ទោ Saksira Pueak-am បានដឹកនាំកិច្ចប្រជុំនេះដើម្បីឆ្លើយតបតាមគោលនយោបាយរបស់អគ្គស្នងការនគរបាលជាតិ ដោយបានចេញបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលប្រតិបត្តិចំណុះអគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដើម្បីសម្របសម្រួលប្រតិបត្តិការរួមគ្នារវាងអគ្គនាយកដ្ឋាននគរបាលទេសចរណ៍ជាមួយអង្គភាពដែលពាក់ព័ន្ធនៅក្នុងតំបន់ដើម្បីពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរលើគ្រប់វិស័យ និងកសាងទំនុកចិត្តដល់ភ្ញៀវទេសចរ។
លោកថា វិធានការទាំងអស់នេះចាត់ទុកថា ជាកិច្ចសហការរវាងវិស័យរដ្ឋនិងឯកជន ដោយសមត្ថកិច្ចប៉ូលិសត្រូវប្រើវិធានការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង រួមទាំងករណីដែលភ្ញៀវទេសចររូបណាដែលប្រព្រឹត្តបទល្មើសដែលស្ថិតក្រោមលក្ខខណ្ឌនៃការដកហូតទិដ្ឋាការ។ ចាប់ពីពេលនេះតទៅនឹងអនុញ្ញាតឱ្យក្រុមការងារនៅក្នុងមូលដ្ឋានទេសចរណ៍ពិចារណាស្នើសុំដកហូតទិដ្ឋាការចំពោះភ្ញៀវទេសចរដែលប្រព្រឹត្តបទល្មើសតែម្តង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


