ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអាមេរិកនៅមិនញញើតកូវីដ-១៩ ដល់រដូវដើរលេង សម្រុកទៅឆ្នេរ Miami Beach អាជ្ញាធរទប់លែងឈ្នះប្រកាសអាសន្ន
គ្រាន់តែរដូវលំហើយចាប់ផ្តើមភ្លាម ក្នុងឆ្នាំនេះ មនុស្សបាននាំគ្នាសម្រុកទៅកម្សាន្តនៅឆ្នេរសមុទ្រ Miami Beach ក្នុងរដ្ឋហ្លរីដា សហរដ្ឋអាមេរិកដែលធ្វើឲ្យមានការគ្រប់គ្រងលែងបានរហូតដល់អាជ្ញាធរប្រកាសអាសន្នកាលពីថ្ងៃទី២០ ខែមីនានេះ និងបានដាក់បំរាមគោចរតែម្តង។

ការប្រកាសអាសន្ននេះគឺ២ឆ្នាំជាប់គ្នាដែលភាពសប្បាយរីករាយត្រូវបានកាត់បន្ថយនៅទិសដៅពេលឈប់សម្រាកដ៏ពេញនិយមបំផុតក្នុងនិទាឃរដូវមានតាំងពីខែមីនាឆ្នាំមុន បន្តចូលខែមីនាឆ្នាំនេះទៀត ពីព្រោះកូវីដ-១៩នៅតែមានហានិភ័យខ្ពស់។
អាជ្ញាធរបានប្រកាសកាលពីថ្ងៃសៅរ៍ថា អ្នកដើរកម្សាន្តត្រូវតែចាកចេញពីតាមដងផ្លូវ និងថា ភោជនីយដ្ឋានត្រូវត្រូវបិទទ្វារត្រឹមម៉ោង៨យប់នៅឆ្នេរ South Beach ដែលជាចំណុចកណ្តាលពោរពេញដោយការកម្សាន្តរាត្រី បន្ទាប់ពីការកើនឡើងនៃហិង្សា និងការបំផ្លិចបំផ្លាញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
បន្ថែមលើបំរាម ស្ពាន៣កន្លែងតភ្ជាប់ពីឆ្នេរ Miami Beach ទៅដីគោក ត្រូវបិទចរាចរណ៍ចាប់ពី១០យប់ដល់ម៉ោង៦ព្រឹក។ អ្នកស្រុក អ្នកធ្វើការ និងភ្ញៀវសណ្ឋាគារអាចឆ្លងកាត់បាន។
កាលពីយប់ថ្ងៃសៅរ៍ ប៉ូលិសបានបញ្ចេញរូបថតពីលើអាកាសមួយសន្លឹកបង្ហាញពីឈ្នូតដងផ្លូវដ៏ធំរបស់ទីក្រុងដែលស្រលះធេង ក្រោយពេលបំរាមពីរម៉ោង។

ឆ្នេរសមុទ្រ Miami Beach មិនមែនជាកន្លែងចម្លែកសម្រាប់ការសម្រាកកម្សានដែលមានពោរពេញដោយហ្វូងមនុស្សកក់កុញនារដូវលំហើយនោះទេ ប៉ុន្តែឆ្នាំនេះ ប្រជាជនដែលចាក់វ៉ាក់សាំងប្រហែល១៣%នៃប្រជាជនអាមេរិកមិនត្រូវបានអនុញ្ញាតឲ្យមានភាពសប្បាយអធឹកអធមដូចសព្វមួយដងឡើយ។
អ្នកគ្រប់គ្រងទីក្រុងស្តីទីលោក Raul Aguila បាននិយាយថា វិធានការណ៍ដាក់បំរាមររបស់ទីក្រុងដើម្បីសុវត្ថិភាពសាធារណ»។

លោកបានចាត់ទុកហ្វូងមនុស្សច្រើនកក់កុញដែលជួបជុំគ្នានៅតាមដងផ្លូវមើលទៅដូចជា«ការប្រគុំតន្ត្រៃរ៉ុក»។ មនុស្សច្រើនកក់កុញពេក សូម្បីមើលដី ស្មៅ ឬកំរាលថ្មក៏មិនឃើញផង។
អភិបាលក្រុង Miami Beach លោក Dan Gelber បាននិយាយនៅថ្ងៃសៅរ៍កំឡុងពេលប្រកាសបំរាមថា «បរិមាណមនុស្សគឺច្រើនជាងឆ្នាំមុនៗយ៉ាងខ្លាំង»។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានវីដេអូបង្ហាញពីការវ៉ៃគ្នានៅក្នុងភោជនីយដ្ឋានដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យអ្នកញាំអាហារពេលល្ងាចរត់ចេញប្រសាច។
អធិការប៉ូលិសក្រុងម៉ៃមីលោក Richard Clements បាននិយាយថា លោកបារម្ភពីស្ថានភាពដែលនឹងមិនអាចគ្រប់គ្រងបាន។

រហូតមកដល់ពេលនេះ សហរដ្ឋអអាមេរិកនៅតែជាប្រទេសដែលឈរចំណាត់ថ្នាក់លេខ១ដែលមានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើនជាងគេបំផុតក្នុងពិភពលោកនេះគឺអ្នកឆ្លងសរុបជិត៣០លាននាក់ និងអ្នកស្លាប់ជាង៥៤ម៉ឺននាក់។
ចំណែកប្រទេសប្រេស៊ីលស្ថិតនៅលេខ២ដែលមានអ្នកឆ្លងសរុបប្រមាណ១២លាននាក់ ហើយអ្នកស្លាប់ជិត៣០ម៉ឺននាក់ ហើយឥណ្ឌាលេខ៣ រុស្ស៊ីលេខ៤ និងចក្រភពអង់គ្លេសលេខ៥៕
សម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


