Connect with us

ព័ត៌មានអន្ដរជាតិ

Putin៖ មានមនុស្សច្រើនណាស់មិនសប្បាយចិត្ត ពេលឃើញរុស្ស៊ី-អាមេរិក ត្រូវរ៉ូវគ្នា 

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥ មេដឹកនាំវិមានក្រឹមឡាំង Vladimir Putin បាននិយាយថា មានមនុស្សច្រើនណាស់មិនសប្បាយចិត្តទេ ពេលឃើញរុស្ស៊ីនិងអាមេរិក ត្រូវរ៉ូវគ្នា ​ហើយលោកព្រមានថា នរណាដែលចង់រារាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺទៅមិនរួចឡើយ។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដោយអះអាងថា ទំនាក់ទំនងជាមួយរដ្ឋបាល Trump កំពុងជំរុញឲ្យមានក្តីសង្ឃឹម។ ភាគីទាំងពីរមានឆន្ទៈធ្វើការលើការស្តារទំនាក់ទំនងទ្វេភាគី ក៏ដូចជាដោះស្រាយបញ្ហាជាប្រព័ន្ធ នៅក្នុងស្ថាបត្យកម្មសន្តិសុខពិភពលោក ដែលនាំឲ្យមានជម្លោះអ៊ុយក្រែននិងវិបត្តិផ្សេងៗទៀត។

យោងតាមលោក Putin, «យើងដឹងថា មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្តពេលឃើញរុស្ស៊ី-អាមេរិក ស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញនោះទេ។ ឥស្សរជនលោកខាងលិចមួយចំនួន នៅតែមានគំនិតចង់ធ្វើឲ្យពិភពលោកអស្ថិតភាព ហើយកងកម្លាំងទាំងនេះកំពុងព្យាយាមបង្អាក់ឬបំផ្លាញ កិច្ចសន្ទនាដែលទើបនឹងចាប់ផ្តើមឡើងវិញ។ ដូច្នេះយើងនឹងធ្វើគ្រប់លទ្ធភាព ដើម្បីរារាំងអ្នកទាំងនោះ»។

ប្រធានាធិបតីអាមេរិក Donald Trump ចាប់ដៃប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ AP)

សូមជម្រាបថា ក្រោមការដឹកនាំរបស់រដ្ឋបាលលោក Trump, រុស្ស៊ី-អាមេរិក បានស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញជាបណ្តើរៗ ក្រោយចំណងនេះបានធ្លាក់ដល់សូន្យពេលលោក Joe Biden កាន់អំណាចជាប្រធានាធិបតីអាមេរិក។

ជាក់ស្តែង កាលពីដើមខែកុម្ភៈ គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី-អាមេរិក បានជួបពិភាក្សាគ្នាក្នុងរាជធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយក្រោយពេលនោះ ភាគីទាំងសងខាង បានឯកភាពគ្នាធ្វើការឈានឆ្ពោះទៅរកវិធីដោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាស្តារទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតឡើងវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន៖ ចំណង​មិត្តភាព​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ នឹង​មិន​រង​ផល​ប៉ះពាល់​ព្រោះ​អាមេរិក​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម