Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ត្រៀមដកទណ្ឌកម្មចេញខ្លះពី រុស្ស៊ី

បានផុស

នៅ

ស្របពេលសហរដ្ឋអាមេរិក កាន់តែមានទំនាក់ទំនងល្អឡើងៗជាមួយរុស្ស៊ីនោះ ឥឡូវលោក ដូណាល់ ត្រាំ កំពុងត្រៀមដកទណ្ឌកម្មចេញខ្លះពីប្រទេសរុស្ស៊ី។

លោក ត្រាំ និងលោក ពូទីន កាលពីឆ្នាំ២០១៧ (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីឡើងកាន់តំណែងមក លោក ត្រាំ បានខិតខំពង្រឹងចំណងទាក់ទងផ្នែកការទូតជាមួយទីក្រុងមូស្គូខ្លាំងមែនទែន ហើយព្យាយាមចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន កំពុងបារម្ភថា អ៊ុយក្រែន នឹងត្រូវខ្ទេចនៅក្នុងអាណត្តិរបស់លោក ត្រាំ នេះ ទើបនាំគ្នាស្វះស្វែងជួយទីក្រុងកៀវ ជាពិសេសអង់គ្លេសនិងបារាំងតែម្តង។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី៤ខែមីនាឆ្នាំ២០២៥, ពេលនេះ សេតវិមានបានបញ្ជាឲ្យក្រសួងការបរទេសនិងរតនាគារ ធ្វើបញ្ជីហើយ និងដាក់រាយទណ្ឌកម្មដែលនឹងត្រូវបន្ធូរបន្ថយលើក្រុមហ៊ុន អង្គភាព ក៏ដូចជាជនជាតិរុស្ស៊ី ជាពិសេសអ្នកជំនួញតែម្តង។

(រូបថត៖ Reuters)

យ៉ាងណា គេនៅតែមិនទាន់ដឹងថា តើទីក្រុងមូស្គូ នឹងដោះដូរអ្វីវិញដែរឬអត់ ជាមួយការដកទណ្ឌកម្មនេះ ខណៈស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។

សូមជម្រាបថា លោក ត្រាំ បាន​​និយាយ​ទូរស័ព្ទ​ជាមួយ​​ប្រធានាធិបតី​​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលថ្ងៃទី​​១២ខែ​កុម្ភៈ​​ ដែល​បើក​ផ្លូវ​សម្រាប់​ការស្តារ​ទំនាក់​ទំនង​ប្រទេស​ទាំង​​ពីរ​​​ឡើងវិញ ក្រោយ​ការ​ផ្តាច់​​ចំណង​ការទូត​​​ជិត​៣ឆ្នាំ​ បន្ទាប់​ពី​រុស្ស៊ី​​លើក​ទ័ពលុកលុយ​​​​អ៊ុយក្រែន​​កាលថ្ងៃទី​​​២៤ខែកុម្ភៈ​ឆ្នាំ​២០២២។  

លោក ត្រាំ និងលោក ពូទីន កាលពីឆ្នាំ២០១៩ (រូបថត៖ RIA)

​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​និង​សហរដ្ឋអាមេរិក បាន​ជួប​ពិភាក្សា​គ្នា​លើក​ដំបូង​នៅថ្ងៃទី​១៨ខែ​កុម្ភៈ​​ក្នុងរាជធានី​រីយ៉ាដនៃ​ប្រទេសអារ៉ាប៊ីសាអូឌីត ​ដែល​ជាកិច្ច​ពិភាក្សា​លម្អិត​លើ​ដំណើរ​ការ​​​ស្តារទំនាក់​ទំនង​ការទូត​នេះ​ឈាន​ទៅរក​ប្រក្រតី​ភាព​ឡើង​វិញ។ ​

​ចាប់​តាំងពីពេលនោះ​មក រដ្ឋមន្ត្រី​ការបរទេស​​រុស្ស៊ី លោក Sergei Lavrov ​បាន​បំពេញ​ទស្សនកិច្ច​ការទូត​ទៅកាន់​បណ្តាប្រទេស​​​ជាសម្ព័ន្ធ​មិត្ត​របស់ខ្លួនស្រាប់ ដូចជា អ៊ីរ៉ង់ និង​ប្រទេស​មួយចំនួន​ក្នុងតំបន់​អារ៉ាប់ដូចជា កាតា និង​​​​​ទៅកាន់​ប្រទេស​​នៅតំបន់​អាហ្រ្វិក ក៏ដូចជាចូល​រួម​​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅកាត់ថា G20 ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម