ព័ត៌មានអន្ដរជាតិ
លោក Rubio ប្រាប់ឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវតែធ្វើសម្បទាន ដើម្បីសន្តិភាព
មុនជួបជាមួយគណៈប្រតិភូដែលធ្វើដំណើរមកពីទីក្រុងកៀវសម្រាប់កិច្ចពិភាក្សានៅឯប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានប្រាប់ទៅអ្នកកាសែតតាមផ្លូវទៅកាន់ទីក្រុង Jeddah កាលពីថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ថា បើអ៊ុយក្រែន ចង់ចរចារកសន្តិភាពជាមួយរុស្ស៊ីមែន ពួកគេត្រូវទទួលស្គាល់ថា ទឹកដីដែលរុស្ស៊ីដណ្តើមយកបានហើយនោះ គឺមិនអាចវិលត្រឡប់មកវិញទេ ចំណែកភាគីរុស្ស៊ីឯណោះក៏ត្រូវធ្វើសម្បទានដែរ។

ដ្បិតមិនបកស្រាយលម្អិតអំពីកិច្ចព្រមព្រៀងណាមួយក៏ដោយ ប៉ុន្តែលោក Rubio លើកឡើងថា «រឿងសំខាន់បំផុតគឺថា ទាំងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវតែយល់ពីគ្នា ហើយធ្វើការសម្រេចចិត្តដ៏លំបាកដើម្បីបញ្ចប់ជម្លោះ។ ដូច្នេះហើយ ការធ្វើសម្បទានរបស់ភាគីទាំងពីរ គឺជារឿងដ៏សំខាន់បំផុតដើម្បីឈានដល់ដំណោះស្រាយការទូត។ យោងតាមស្ថានភាពបច្ចុប្បន្ន គឺមិនអាចប្រើដំណោះស្រាយផ្នែកយោធាបានទេ។ រុស្ស៊ីមិនអាចគ្រប់គ្រងអ៊ុយក្រែនទាំងស្រុងបានឡើយ ហើយអ៊ុយក្រែន ក៏មិនអាចវាយទ័ពរុស្ស៊ីនិងយកទឹកដីឲ្យដូចឆ្នាំ២០១៤វិញបានដែរ»។
រម្លឹកទៅឆ្នាំ២០១៤ កាលនោះតំបន់ Crimea បានបោះឆ្នោតបំបែកចេញពីប្រទេសអ៊ុយក្រែន ទៅចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ខណៈតំបន់ភាគខាងកើតចំនួនពីរ បានប្រកាសឯករាជ្យ។
លុះក្រោយជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk រួមជាមួយតំបន់ Kherson និង Zaporozhye ក៏បានធ្វើប្រជាមតិ ចូលរួមជាមួយរុស្ស៊ីដែរ ហើយឥឡូវទីក្រុងមូស្គូទទួលស្គាល់ទឹកដីទាំងនេះថាជារបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ នឹងឲ្យជំនួយអ៊ុយក្រែនវិញ បើកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


