ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងឲ្យជំនួយអ៊ុយក្រែនវិញ បើកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលលោក ត្រាំ នឹងឲ្យជំនួយទៅអ៊ុយក្រែនវិញ ប្រសិនបើកិច្ចពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា។

លោក Rubio ថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកកាសែត មុនគណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបប្រជុំគ្នាកម្រិតខ្ពស់ ស្វែងរកដំណោះស្រាយឈានទៅរកការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
កាលពីដើមខែនេះ លោក ត្រាំ បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែនទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង បន្ទាប់ពីការទាស់សម្តីគ្នាបែកផ្សែងនៅសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

ការផ្អាកជំនួយទាំងនោះ ធ្វើឲ្យកងទ័ពអ៊ុយក្រែន ជួបបញ្ហាប្រឈមធំបំផុត ក្នុងសមរភូមិប្រយុទ្ធជាមួយកងកម្លាំងរបស់លោក ពូទីន ប៉ុន្តែមកដល់ថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ លោក Rubio ចេញមុខអះអាងថា ទីក្រុងកៀវអាចបានជំនួយវិញ បើជំនួបពិភាក្សានៅអារ៉ាប៊ីសាអូឌីត ពិតជាទទួលបានផ្លែផ្កាមែន។
តាមការចុះផ្សាយរបស់ Washington Post, លោក Rubio បានប្រាប់ទៅអ្នកយកព័ត៌មាន អំពីលទ្ធភាពដែលរដ្ឋបាល ត្រាំ អាចនឹងបន្តការគាំទ្រផ្នែកយោធានិងចារកម្មឲ្យទៅអ៊ុយក្រែនវិញ ប្រសិនបើមេដឹកនាំពួកគេ ប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាពក្នុងអំឡុងពេលកិច្ចប្រជុំ។ ការផ្អាកជំនួយដំបូង គឺដោយសារតែអាមេរិកយល់ឃើញថា អ៊ុយក្រែនមិនបានប្តេជ្ញាចិត្តក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំ ប៉ុន្តែប្រសិនដូរចិត្តគំនិត គោលនយោបាយរបស់អាមេរិកក៏ប្រហែលជានឹងដូរដែរ។

សូមជម្រាបថា កិច្ចប្រជុំរបស់លោក Rubio នឹងក្លាយជាជំនួបលើកដំបូងរបស់គាត់ ជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ចាប់តាំងពីរឿងហេតុនៅការិយាល័យពងក្រពើ រវាងលោក ត្រាំ និងហ្សេលេនស្គី។
ក្នុងកិច្ចប្រជុំនេះដែរ គណៈប្រតិភូអ៊ុយក្រែននឹងដឹកនាំដោយជំនួយការកំពូលរបស់លោកហ្សេលេនស្គីគឺលោក Andriy Yermak រួមជាមួយរដ្ឋមន្ត្រីការបរទេស Andrii Sybiha, រដ្ឋមន្ត្រីការពារជាតិ Rustem Umerov និងអនុប្រធានការិយាល័យប្រធានាធិបតី Pavlo Palisa ចំណែកភាគីអាមេរិកគឺដឹកនាំដោយលោក Rubio រួមជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz និងបេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី នឹងមិនចូលរួមកិច្ចប្រជុំនេះទេ ប៉ុន្តែលោកនឹងជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុង រីយ៉ាដ វិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេសកជនលោក Trump៖ Zelenskyy សុំទោសប្រធានាធិបតីអាមេរិក រួចហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


