ព័ត៌មានអន្ដរជាតិ
ត្រាំ-ពូទីន ទើបនិយាយគ្នាចប់ ស្រាប់តែហ្សេលេនស្គី ថា រុស្ស៊ីនៅតែបាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ីនៅតែវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល ទោះលោក វ្ល៉ាឌីមៀរ ពូទីន ទើបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចប់ក៏ដោយ។

លោក Zelensky បង្ហោះសារនៅលើបណ្ដាញសង្គម X ថា «គួរឲ្យសោកស្តាយ មានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដដែល។ នោះគឺការវាយប្រហារដោយផ្ទាល់ចេញពីដ្រូន Shahed លើមន្ទីរពេទ្យនៅតំបន់ Sumy ការវាយប្រហារលើទីក្រុងនានាក្នុងតំបន់ Donetsk ហើយដ្រូនវាយប្រហារកំពុងហោះហើរលើដែនអាកាសនៃតំបន់ Kyiv, Zhytomyr, Sumy, Chernihiv, Poltava, Kharkiv, Kirovohrad, Dnipropetrovsk និង Cherkasy»។
លោកបន្តថា «ការវាយប្រហារពេលយប់បែបនេះហើយ ដែលរុស្ស៊ីធ្វើមកលើយើង គឺបំផ្លាញវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនអ៊ុយក្រែន ហើយយប់នេះក៏មិនខុសពីយប់មុនៗដែរ ដែលបង្ហាញថា ការដាក់សម្ពាធលើរុស្ស៊ីត្រូវតែបន្ត ដើម្បីសន្តិភាព»។
ការអះអាងរបស់លោកហ្សេលេនស្គី កើតឡើងភ្លាមៗបន្ទាប់ពីលោក ពូទីន យល់ព្រមជាមួយលោក ត្រាំ ផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ។

ក្នុងកិច្ចសន្ទនារយៈពេល២ម៉ោងកន្លះ ប្រមុខរដ្ឋទាំងពីរ បានពិភាក្សាគ្នាអំពីស្ថានភាពអ៊ុយក្រែន មជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។
ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


