ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស យល់ព្រមឲ្យអាមេរិក ប្រើមូលដ្ឋានទ័ព សម្រាប់ប្រតិបត្តិការយោធាលើអ៊ីរ៉ង់
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេស លោក Andy Burnham បានអនុម័តឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពយោធារបស់អង់គ្លេស សម្រាប់អ្វីដែលអង់គ្លេសហៅថាជា ការវាយប្រហារការពារខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាការបន្តគោលនយោបាយពីលោក Keir Starmer ដែលជាអ្នកកាន់តំណែងមុន ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនទម្ងន់សង្គ្រាមរបស់ខ្លួនក៏ដោយ។

ការចុះផ្សាយដោយ សារព័ត៌មាន Bloomberg ដោយយោងតាមប្រភពស្និទ្ធនឹងរឿងរ៉ាវនេះ បានឲ្យដឹងថា លោក Starmer បានដឹកនាំកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីជាន់ខ្ពស់ និងមន្ត្រីនានាកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពិភាក្សាអំពីគោលនយោបាយរបស់អង់គ្លេស បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការឡើងវិញរបស់អាមេរិកកាលពីដើមខែនេះ។
ប្រភពដដែល បាននិយាយថា ក្រុមរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំនោះបានសម្រេចចិត្តបន្តគោលនយោបាយដែលមានស្រាប់ ដែលអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពនៅលើកោះ Diego Garcia នៅក្នុងមហាសមុទ្រឥណ្ឌា និងមូលដ្ឋានទ័ព RAF Fairford នៅក្នុងតំបន់ Gloucestershire នៃប្រទេសអង់គ្លេស ដោយយន្តហោះរបស់អាមេរិកអាចហោះហើរបំពេញបេសកកម្មក្នុងគោលបំណងឆ្លើយតបនឹងការគំរាមកំហែងមីស៊ីលរបស់អ៊ីរ៉ង់ និងទីតាំងនានាដែលប្រើប្រាស់ដើម្បីកំណត់គោលដៅលើច្រកសមុទ្រ Hormuz។
ពួកគេបានបន្ថែមថា លោក Burnham ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃ ទី២០ ខែកក្កដា ត្រូវបានគេរាយការណ៍ជូនអំពីការពិភាក្សានេះ ហើយលោកបានយល់ព្រមជាមួយនឹងសេចក្តីសម្រេចដែលបានធ្វើឡើង។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែត្រូវពិភាក្សាអំពីបញ្ហាសន្តិសុខ។
ប្រភពដដែលបានបន្តថា លោកនឹងបន្តគោលនយោបាយរបស់រដ្ឋាភិបាលមុន នៅពេលនិយាយដល់ការអនុម័តលើមូលដ្ឋានទ័ពរបស់អង់គ្លេស សម្រាប់ការវាយប្រហារដែលហៅថាជាការការពារខ្លួនរបស់អាមេរិក។ វាមានន័យថាមូលដ្ឋានទ័ពអង់គ្លេស ទំនងជានឹងត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការមួយចំនួនរបស់អាមេរិកក្នុងជុំនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក Burnham ទំនងជានឹងប្រឈមមុខនឹងការរិះគន់ពីគណបក្សបៃតង (Green Party) ដែលជាក្រុមឆ្វេងនិយម និងគណបក្សសេរីប្រជាធិបតេយ្យ (Liberal Democrats) ដែលគណបក្សទាំងពីរនេះសុទ្ធតែប្រឆាំងនឹងការប្រើប្រាស់មូលដ្ឋានទ័ពទាំងនេះ ពីព្រោះនៅក្នុងទស្សនៈរបស់ពួកគេ វាធ្វើឲ្យអង់គ្លេសក្លាយជាអ្នកសមគំនិតក្នុងឧក្រិដ្ឋកម្មសង្គ្រាម។
យ៉ាងណាមិញ បន្ទាប់ពីឡើងកាន់តំណែងភ្លាមៗ លោក Burnham បានជជែកតាមទូរស័ព្ទភ្លាមៗជាមួយលោក ត្រាំ អំពីសន្តិសុខនាវាចរណ៍នៅច្រកសមុទ្រ Hormuz និងកិច្ចការយោធា និងប្រធានបទជាច្រើនទៀតដែលធ្វើឲ្យលោក ត្រាំ បង្ហាញការពេញចិត្តយ៉ាងខ្លាំង នៅលើបណ្តាញសង្គម Truth Social ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ហ្សេលេនស្គី កំពុងពិចារណាដកតំណែងអគ្គមេបញ្ជាការកងទ័ពកំពូល លោក Syrskyi ក្រោយផ្ទុះជម្លោះផ្ទៃក្នុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


