ព័ត៌មានអន្ដរជាតិ
លោក ត្រាំ សម្ដែងការពេញចិត្ត ចំពោះនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក Andy Burnham ដោយបានពិពណ៌នាការជជែកគ្នានោះថាមានភាព «ល្អប្រសើរខ្លាំងណាស់»។

បើតាមសារព័ត៌មាន Fox News ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ត្រាំ បានរៀបរាប់ថា លោក និងលោក Burnham មានគម្រោងនឹងជួបគ្នាផ្ទាល់ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពិភាក្សាលើបញ្ហាផលប្រយោជន៍រួម។
ក្នុងអំឡុងជំនួបតាមទូរសព្ទ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បញ្ហាប្រឈមដែលលោក Burnham ត្រូវដោះស្រាយ ក៏ដូចជាការសន្យារបស់អាមេរិក ក្នុងការផ្តល់ការគាំទ្រផងដែរ។ លោក ត្រាំ បានបញ្ជាក់ថា លោកបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងប្រេងនៅសមុទ្រខាងជើង ពាណិជ្ជកម្ម សម្ព័ន្ធភាពយោធា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតគ្រាប់មីនពីច្រកសមុទ្រហ័រមូស។
ការិយាល័យរបស់លោក Burnham បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីទន្ទឹងរង់ចាំស្វាគមន៍លោក ត្រាំ មកកាន់ទីក្រុង Manchester ក្នុងដំណើរទស្សនកិច្ចនាពេលអនាគត។ ភាគីទាំងពីរ បានពិភាក្សាគ្នាលើស្ថានភាពនៅមជ្ឈិមបូព៌ា ខណៈដែលលោក Burnham បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការធានាសុវត្ថិភាពចរាចរណ៍នាវាចរណ៍ក្នុងច្រកសមុទ្រហ័រមូស ដើម្បីការពារខ្សែសង្វាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយចំណាយសម្រាប់ពលរដ្ឋ។
លោក Burnham ក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចការការពារជាតិ និងសន្តិសុខនៅតែជាអាទិភាពចម្បងរបស់ចក្រភពអង់គ្លេស ហើយនៅលើវិស័យក្នុងស្រុក លោកនឹងជំរុញកិច្ចខិតខំប្រឹងប្រែងឧស្សាហូបនីយកម្មឡើងវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទូទាំងប្រទេស។
សូមជម្រាបថា ជំនួបនេះ បានកើតឡើងបន្ទាប់ពីលោក Burnham បានក្លាយជានាយករដ្ឋមន្ត្រីទី៧ របស់អង់គ្លេស ក្នុងរយៈពេលមួយទសវត្សរ៍ ដោយបានឡើងកាន់តំណែងជំនួសលោក Sir Keir Starmer។ ទោះបីជាអតីតកាលមេដឹកនាំទាំងពីរ ធ្លាប់បានរិះគន់គ្នាទៅវិញទៅមក ដោយលោក ត្រាំ ធ្លាប់ហៅលោក Burnham ថាមានទស្សនៈសេរីជ្រុលនិយមក៏ដោយ ក៏ការសន្ទនាលើកនេះ ត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមដ៏វិជ្ជមានមួយ សម្រាប់ទំនាក់ទំនងទ្វេភាគី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


