ព័ត៌មានអន្ដរជាតិ
ចិន ព្រមានពលរដ្ឋខ្លួន ត្រូវប្រយ័ត្នឲ្យមែនទែន ពេលធ្វើដំណើរទៅអាមេរិក
ប្រទេសចិន បានព្រមានដល់ពលរដ្ឋរបស់ខ្លួនដែលមានគម្រោងទៅដើរលេងឬធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន។ នេះបើតាមការចុះផ្សាយរបស់ Reuters។

ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃពុធទី៩ខែមេសាឆ្នាំ២០២៥ ក្រសួងវប្បធម៌និងទេសចរណ៍ចិន បានជំរុញឲ្យពលរដ្ឋខ្លួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងវាយតម្លៃហានិភ័យដែលអាចកើតមានយ៉ាងហ្មត់ចត់ មុននឹងសម្រេចចិត្តធ្វើដំណើរទៅ។
ទន្ទឹមនោះ ក្រសួងបានណែនាំឲ្យអ្នកដំណើរ ត្រូវបន្តតាមដានព័ត៌មានអំពីស្ថានភាពដែលកំពុងវិវត្តន៍ ឲ្យជាប់លាប់ និងពិចារណាលើកត្តាទាំងអស់នៅពេលរៀបចំផែនការធ្វើដំណើរទៅសហរដ្ឋអាមេរិក។
ការព្រមាននេះ ត្រូវគេដឹងថាគឺបណ្តាលប្រទេសទាំងពីរ កំពុងចាប់ផ្តើមជម្លោះយ៉ាងក្តៅគគុកអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាកង្វល់ទាក់ទងនឹងស្ថានភាពសន្តិសុខផ្ទៃក្នុងនៅសហរដ្ឋអាមេរិកផងដែរ។

នៅថ្ងៃដដែលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្ធគយ ១២៥% លើទំនិញនាំចូលពីចិន ដែលបង្ខំឲ្យចិនឆ្លើយតបវិញ ដោយយកពន្ធគយ៨៤% លើទំនិញរបស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា មិនមែនតែចិនទេ សូម្បីកាណាដានិងប្រទេសអឺរ៉ុបមួយចំនួនទៀត ក៏ចេញសេចក្តីណែនាំព្រមានអំពីការធ្វើដំណើររបស់ពលរដ្ឋពួកគេទៅអាមេរិកដែរ ដោយលើកឡើងពីកង្វល់ទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹង និងគោលនយោបាយសន្តិសុខផ្ទៃក្នុង។
សេចក្តីណែនាំរបស់ប្រទេសទាំងនោះ បានលើកឡើងពីបញ្ហាដែលអាចកើតមាន ដូចជាការឆែកឆេរឧបករណ៍ ការត្រួតពិនិត្យឯកសារផ្លូវច្បាប់ និងគោលនយោបាយដែលប៉ះពាល់ដល់មនុស្សភេទទីបី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


