ព័ត៌មានអន្ដរជាតិ
កងទ័ពថៃបង្កើតទីតាំងផ្តល់សេវាដល់ប្រជាជនធ្វើដំណើរសង្ក្រាន្តឆ្នាំថ្មី
កងទ័ពជើងគោកថៃបានបង្កើតទីតំាងផ្តល់សេវាជូនប្រជាជន២៤ម៉ោងលើ២៤ម៉ោងនៅទូទាំងប្រទេសដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់និងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនេះ។ យោងសេចក្តីរាយការណ៍របស់ naewna។

តាមសេចក្តីរាយការណ៍នោះ នាយឧត្តមសេនីយ៍ឯក លោក Pana Klaewplodthuk មេបញ្ជាការកងទ័ពជើងគោកថៃនៅថ្ងៃទី១០ខែមេសាឆ្នាំ២០២៥ ក្នុងឋានៈជានាយកមជ្ឈមណ្ឌលសង្គ្រោះគ្រោះមហន្តរាយនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាឱ្យអង្គភាពយោធាចំណុះកងទ័ពជើងគោកនៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដោយត្រូវសហការជាមួយអង្គភាពការពារនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រមទាំងជួយមើលការខុសត្រូវនិងបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ កងទ័ពជើងគោកថៃក៏បានផ្តួចផ្តើមគំនិតបង្កើតទីតាំងផ្តល់សេវានិងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដោយត្រូវរៀបចំដាក់នៅតាមផ្លូវគោលដៅសំខាន់ៗ និងផ្លូវដែលមានការប្រឈមឬជាទីតាំងដែលមានគ្រោះថ្នាក់កើតឡើងញឹកញាប់។ ទីតាំងទាំងអស់នឹងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ ២៤ម៉ោងលើ២៤ម៉ោង ទាំងនៅក្នុងទីក្រុងបាងកកនិងតំបន់ជុំវិញនិងតាមបណ្តាខេត្តនៅទូទាំងប្រទេស។
លោកនាយឧត្តមសេនីយ៍ឯក Pana Klaewplodthuk បានសង្កត់ធ្ងន់ថា ចំពោះគ្រប់ទីតាំងផ្តល់សេវារបស់កងទ័ពនឹងមានផ្តល់សេវាផ្សេងៗជូនដល់សាធារណជន រួមមាន កន្លែងឈប់សម្រាកដោយមានសម្ភារៈបរិក្ខារផ្សេងៗដូចជា ទឹកសុទ្ធ កន្សែងត្រជាក់ កាហ្វេ ឧបករណ៍ឆ្នាំងសាកទូរស័ព្ទ និងបង្គន់អនាម័យជាដើមសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរហើយត្រូវការឈប់សម្រាកបណ្តោះអាសន្នដើម្បីកាត់បន្ថយភាពនឿយហត់ក្នុងពេលធ្វើដំណើរ។
តាមរយៈកម្មវិធីនេះ យោធាថៃក៏នឹងរៀបចំមន្ត្រីដើម្បីជួយណែនាំប្រាប់ផ្លូវទៅកាន់គោលដៅនានា បុគ្គលិកពេទ្យសង្គ្រោះបឋម បុគ្គលិកស្ម័គ្រចិត្តត្រៀមផ្តល់ជំនួយក្នុងផ្នែកផ្សេងៗនិងកងសន្តិសុខមូលដ្ឋានដើម្បីរង់ចាំជួយការពារសន្តិសុខសណ្តាប់ធ្នាប់។
ទន្ទឹមគ្នានេះក៏មានក្រុមការងារប្រចាំការ និងរាយការណ៍ករណីបន្ទាន់ផងដែរ ដើម្បីទទួលរបាយការណ៍សង្គ្រោះបន្ទាន់ជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថៃឆ្នាំនេះដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងមានភាពកក់ក្តៅជាមួយនឹងការរង់ចាំផ្តល់សេវាការពារពីកងទ័ពនៅតាមដងផ្លូវ៕
ភ្នាក់ងារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


