ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត៥.១ រ៉ិចទ័រវាយប្រហារកណ្ដាលប្រទេសជប៉ុន
គ្រោះរញ្ជួយដីថ្មីទៀតកម្រិត ៥.១ រ៉ិចទ័របានវាយប្រហារខេត្ត Nagano នៅភូមិភាគកណ្តាលប្រទេសជប៉ុនកាលពីថ្ងៃសុក្រ តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Kyodo នៅថ្ងៃទី១៩ខែមេសានេះ។

យោងតាមទីភ្នាក់ងារអាកាសធាតុជប៉ុន រញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៨ និង១៩នាទីយប់ថ្ងៃសុក្រ ភាគខាងជើងខេត្ត Nagano។ បន្ទាប់ពីការរញ្ជួយនេះមិនមានអ្នករងរបួសធ្ងន់ធ្ងរ ឬខូចខាតអគារណាមួយត្រូវបានគេរាយការណ៍នោះទេ ប៉ុន្តែមានគ្រួសារហូតដល់ ១០០ បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី។
រញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល ១៣គីឡូម៉ែត្រ ដែលវាស់នៅកម្រិតទាបជាង ៥នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដីរបស់ជប៉ុន ៧ ខណៈទីក្រុង Omachi និងភូមិក្បែរនោះ ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរញ្ជួយនេះ។
បើតាមប្រតិបត្តិករផ្លូវដែក JR West គ្រោះរញ្ជួយដីនេះក៏បានបណ្តាលឱ្យមានការពន្យារពេលរថភ្លើងល្បឿនលឿនមួយចំនួននៅលើខ្សែរថភ្លើង Hokuriku Shinkansen ពីទីក្រុងតូក្យូឆ្ពោះទៅកាន់ Kanazawa ខេត្ត Ishikawa ផងដែរ។

គួរបញ្ជាក់ថាប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយរញ្ជួយដីបំផុតនៅក្នុងពិភពលោក ព្រោះវាស្ថិតនៅលើកំពូលនៃបន្ទះ tectonic បួនដែលប៉ះគ្នាឥតឈប់ឈរ ដែលជារៀងរាល់ឆ្នាំមានរញ្ជួយដីប្រហែល ១៥០០០វាយប្រហារប្រទេសនេះ។
ការរញ្ជួយដីដែលខូចខាតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុនគឺការរញ្ជួយដី Tohoku នៅឆ្នាំ ២០១១ ដែលមានកម្រិត៩.0រ៉ិចទ័រនិងរលកយក្សស៊ូណាមិ បណ្តាលឱ្យមនុស្សស្លាប់ជាង ១៨០០០នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


